Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង AstraZeneca របស់ថៃ ត្រូវបាន WHO យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ ក្រុមហ៊ុន Siam Bioscience Limited របស់ប្រទេសថៃ ថាជាកន្លែងផលិតដែលមានលក្ខណៈគ្រប់គ្រាន់ សម្រាប់វ៉ាក់សាំង AstraZeneca ហើយបានបន្ថែមក្រុមហ៊ុននេះ ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់ខ្លួន។

ក្រុមហ៊ុន Siam Bioscience Limited

ទីតាំងនេះ រួមបញ្ចូលទាំងការផលិតសារធាតុថ្នាំ និងផលិតផលថ្នាំផងដែរ។

អនុសាសន៍នេះ គឺផ្អែកលើទិន្នន័យដែលបានពិនិត្យឡើងវិញដោយ WHO និងមតិវិជ្ជមានពីរដ្ឋបាលព្យាបាលរោគអូស្រ្តាលី (TGA) ដែលជាអាជ្ញាធរត្រួតពិនិត្យកំណត់ត្រាវ៉ាក់សាំងនេះ។

វ៉ាក់សាំង AstraZeneca

ក្នុងនាមជាកម្មសិទ្ធិរបស់បុត្រសម្ព័ន្ធ Crown Property Bureau, ក្រុមហ៊ុន Siam Bioscience ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដើម្បីអភិរក្សនិងបន្តនូវអ្វីដែលអតីតព្រះមហាក្សត្រ Bhumibol Adulyadej បានផ្តួចផ្តើម ដើម្បីគាំទ្រដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនថៃ។

ផលិតផលចម្បងរបស់ក្រុមហ៊ុនគឺ ជីវឱសថ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសថៃលើការនាំចូលសារធាតុសកម្មនិងថ្នាំ, ពង្រឹងសុខភាពសាធារណៈនិងជួយសម្រួលដល់ការថែទាំសុខភាពប្រកបដោយនិរន្តរភាព។

នៅខែវិច្ឆិកាឆ្នាំ២០២០ ក្រុមហ៊ុន Siam Bioscience, Siam Cement Group, AstraZeneca និងក្រសួងសុខាភិបាល បានចុះហត្ថលេខាលើលិខិតមួយ ដែលមានបំណងប្តេជ្ញា ផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតំបន់អាស៊ីអាគ្នេយ៍។ កិច្ចព្រមព្រៀងផលិតកម្ម ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់រវាងក្រុមហ៊ុន AstraZeneca និង Siam Bioscience។

គួរបញ្ជាក់ថា វ៉ាក់សាំង AstraZeneca រាប់លានដូសដែលផលិតដោយក្រុមហ៊ុន Siam Bioscience ត្រូវបានផ្តល់ជូន ក្រសួងសុខាភិបាលថៃ រួចទៅហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ឥណ្ឌា ចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដឡើងវិញ ព្រោះសល់ក្នុងស្តុកច្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម