ព័ត៌មានអន្ដរជាតិ
ផ្ទុះរោងចក្រគីមី នៅរុស្ស៊ី សម្លាប់មនុស្ស ១៦នាក់
ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្សចំនួន ១៦នាក់បានស្លាប់ ក្នុងការផ្ទុះឆេះ នៅឯរោងចក្ររំសេវ និងគីមីក្នុងខេត្ត Ryazan ភាគខាងលិច ប្រទេសរុស្ស៊ី។

យោងតាម TASS, គ្រោះថ្នាក់នេះ បណ្តាលមកពីការមិនបានសង្កេតមើលដំណើរការបច្ចេកទេសត្រឹមត្រូវ នៅក្នុងរោងចក្រ។
មុននេះ ក្រសួងសង្គ្រោះបន្ទាន់បាននិយាយថា អគ្គិភ័យអាចផ្ទុះឡើង ដោយសារការរំលោភលើដំណើរការបច្ចេកវិជ្ជា និងវិធានការសុវត្ថិភាព នៅរោងចក្រ PGUP Elastic។

រោងចក្រនេះ ស្ថិតនៅក្នុងភូមិ Lesnoye ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីទីក្រុងមូស្គូ។
ក្រសួងសង្គ្រោះបន្ទាន់និយាយថា ខ្លួនបានទទួលរបាយការណ៍ដំបូងអំពីអគ្គិភ័យ ឆាបឆេះរោងចក្រនៅម៉ោង ០៨ និង ២២ នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយខ្លួនបានដាក់ពង្រាយអ្នកជួយសង្គ្រោះជាង ១៧០ នាក់ទៅកន្លែងកើតហេតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Alarabiya
ចុចអាន៖ សាកថ្មបណ្តើរ ចុចបណ្តើរ ផ្ទុះ Laptop របួសមនុស្ស៣នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ