Facebook ធ្វើតាម វៀតណាម ត្រួតពិនិត្យអ្នកបង្ហោះប្រឆាំងរដ្ឋាភិបាល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Facebook ធ្វើតាម វៀតណាម ត្រួតពិនិត្យអ្នកបង្ហោះប្រឆាំងរដ្ឋាភិបាល

បានផុស

នៅ

កាសែត Washington Post និយាយថា ក្រុមហ៊ុន Facebook រងការចោទប្រកាន់ថា បានអនុវត្តតាមការទាមទាររបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាម ដើម្បីត្រួតពិនិត្យអ្នកបង្ហោះប្រឆាំងរដ្ឋាភិបាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអាមេរិកកាលពីថ្ងៃចន្ទបានរាយការណ៍ពីការចោទប្រកាន់នេះ ដោយផ្អែកលើបទសម្ភាសន៍របស់ខ្លួនជាមួយមនុស្ស ៣ នាក់ដែលដឹងពីបញ្ហានេះ ខណៈអ្នក​បញ្ចេញ​ព័ត៌មាន​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ។

ទន្ទឹមនោះ យោងតាមសេចក្ដីរាយការណ៍ នាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerberg បានសម្រេចចិត្តធ្វើតាមការទាមទាររបស់ទីក្រុងហាណូយ មុនពេលគណបក្សកុម្មុយនិស្តធ្វើសមាជបក្សក្នុងខែមករា ។

កាសែត Washington Post និយាយថា Facebook បានបង្កើនការត្រួតពិនិត្យយ៉ាងខ្លាំងលើការបង្ហោះ “ប្រឆាំងរដ្ឋវៀតណាម” ដោយផ្តល់ឲ្យរដ្ឋាភិបាលវៀតណាម នូវការគ្រប់គ្រងស្ទើរតែទាំងស្រុង លើវេទិកានេះ ។

ស្របពេលជាមួយគ្នានេះ កាសែត Washington Post ក៏បានរិះគន់ Facebook សម្រាប់ការជ្រើសរើសទីផ្សារបណ្តាញសង្គមដែលរកកម្រៃបានរបស់វៀតណាម ជុំវិញការបញ្ចេញមតិដោយសេរី ដែលត្រូវបានគេដឹងថា មានតម្លៃជាង ១ ពាន់លានដុល្លារក្នុងប្រាក់ចំណូលប្រចាំឆ្នាំ ។

ប៉ុន្តែកាសែតអាមេរិកមួយនេះមិនបានលើកឡើង ថាតើការបង្ហោះមួយចំនួនត្រូវបានលុបចេញពីវេទិកា  និងរបៀបណាដែលខ្លឹមសារត្រូវបានត្រួតពិនិត្យនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ វៀតណាម នឹងសាងសង់ផ្លូវដែកថ្មីចំនួន ៩ នៅឆ្នាំ ២០៣០ មួយខ្សែដល់ច្រកព្រំដែន កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services