ព័ត៌មានអន្ដរជាតិ
ហាណូយ បិទទេសចរណ៍នៅតំបន់ផ្លូវរថភ្លើងដ៏ល្បីល្បាញ ក្រោមមូលហេតុសុវត្ថិភាព
នាយកដ្ឋានទេសចរណ៍ហាណូយ បានចេញសេចក្តីណែនាំដល់ភ្នាក់ងារទេសចរណ៍ ដោយហាមប្រាមការរៀបចំដំណើរកម្សាន្តទៅកាន់ផ្លូវរថភ្លើងដ៏ល្បីល្បាញរបស់ទីក្រុង។

យោងតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃទី៩ខែមីនា ការសម្រេចចិត្តនេះ មានគោលបំណងដោះស្រាយការកើនឡើងនៃគ្រោះថ្នាក់ដែលទាក់ទងនឹងលំហូរនៃអ្នកទេសចរដែលប្រមូលផ្តុំគ្នានៅតាមបណ្តោយផ្លូវរថភ្លើងដ៏សកម្មមួយនេះ។
មានទីតាំងនៅសង្កាត់ Old Quarter ក្នុងរដ្ឋធានីហាណូយ ផ្លូវរថភ្លើងនេះគឺជាផ្លូវតូចចង្អៀត ដែលរថភ្លើងឆ្លងកាត់យ៉ាងគ្រោះថ្នាក់នៅជិតអគារ លំនៅដ្ឋាន និងហាងកាហ្វេ។ ផ្លូវដែកដ៏ល្បីល្បាញរបស់វៀតណាម ត្រូវបានបង្កើតឡើងដោយបារាំងក្នុងឆ្នាំ១៩០២ ហើយនៅតែបន្តដំណើរការដដែល ដោយរថភ្លើងឆ្លងកាត់ពីរដងក្នុងមួយថ្ងៃនៅម៉ោង៣រសៀល និងម៉ោង៧យប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តំបន់នេះបានប្រែក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមមួយ ដោយអ្នកទស្សនាបានសម្រុកទៅហាងកាហ្វេក្បែរនោះ ដើម្បីទស្សនានិងផ្តិតរូបភាពនៃរថភ្លើងដែលបានធ្វើដំណើរឆ្លងកាត់។
ការប្រមូលផ្ដុំគ្នារបស់ភ្ញៀវទេសចរនៅលើផ្លូវរថភ្លើង បាននាំឲ្យមានកង្វល់អំពីបញ្ហាសុវត្ថិភាពយ៉ាងខ្លាំង។ មានករណីជាច្រើនដែលរថភ្លើងត្រូវឈប់ជាបន្ទាន់ ដើម្បីជៀសវាងការប៉ះទង្គិចជាមួយអ្នកទស្សនា។

ក្នុងខែតុលាឆ្នាំ២០១៩ អាជ្ញាធរមូលដ្ឋានបានបិទតំបន់នេះមិនឲ្យអ្នកទេសចរចូលទស្សនា ដោយបារម្ភពីសុវត្ថិភាព ប៉ុន្តែផ្លូវត្រូវបានបើកឡើងវិញនៅឆ្នាំ២០២៣។ ទោះបីជាមានការរឹតបន្តឹងជាផ្លូវការក៏ដោយ ក៏អ្នកទេសចរនៅតែបន្តសម្រុកទៅទស្សនា ដែលនាំឲ្យមនុស្សប្រជ្រៀតគ្នាយ៉ាងណែនណាន់នៅទីនោះ និងបង្កជាហានិភ័យខ្ពស់។
ការបិទសាជាថ្មីនេះ បានជំរុញឲ្យមានប្រតិកម្មចម្រុះ។ ភ្ញៀវទេសចរមួយចំនួន សម្តែងការខកចិត្តចំពោះការបាត់បង់នូវបទពិសោធន៍មើលឃើញរថភ្លើងដែលកំពុងធ្វើដំណើរនៅកៀកខ្លួនបំផុត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនទទួលស្គាល់ភាពចាំបាច់នៃការកំណត់អាទិភាពសុវត្ថិភាពក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់បែបនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


