ជីវិតកម្សាន្ដ
បវរកញ្ញា វៀតណាម ៤រូប មានប្រវត្តិការសិក្សាមិនច្បាស់លាស់ ជាចម្ងល់ទស្សនិកជនជាច្រើន
ក្រៅពីសម្រស់ និងទេពកោសល្យ កម្រិតអប់រំរបស់រាជនីសម្រស់ គឺតែងតែជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ ខាងក្រោមនេះគឺជាបវរកញ្ញាសម្រស់៤រូបដែលមានមានប្រវត្តិការសិក្សាមិនច្បាស់លាស់ ជាចម្ងល់ទស្សនិកជនជាច្រើននាសព្វថ្ងៃ។
ទី១ បវរកញ្ញា Thuy Tien

បន្ទាប់ពីរឿងអាស្រូវជាបន្តបន្ទាប់ ទាក់ទងនឹងអាហារមុខងារដែល Thuy Tien ធ្លាប់ណែនាំហួសហេតុ អ្នកលេងអ៊ីនធឺណិតនៅតែបន្តចោទសួរពីភាពជឿជាក់នៃម្ចាស់មកុដ MGI ឆ្នាំ២០២១ ដែលធ្លាប់ប្រកាសថា នាងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចពីសាលា Swiss School of Hotel and Tourism Management (មជ្ឈមណ្ឌលសាកលវិទ្យាល័យ SHMS) នៅប្រទេសស្វីស។
មតិមួយចំនួនបាននិយាយថា SHMS មិនមែនជា សាកលវិទ្យាល័យទេ ប៉ុន្តែគ្រាន់តែជាសាលាបណ្តុះបណ្តាលឯកទេសប៉ុណ្ណោះ ហើយមិនអាចហៅថាជាសាកលវិទ្យាល័យតាមប្រព័ន្ធអប់រំទូទៅបានទេ។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានប្រកែកថា ការប្រើពាក្យសាកលវិទ្យាល័យអាចជាការយល់ច្រឡំ ដែលធ្វើឲ្យសាធារណជនគិតថា SHMS គឺជាសាកលវិទ្យាល័យ ដែលតាមពិត ឈ្មោះផ្លូវការរបស់ SHMS មិនរួមបញ្ចូលពាក្យនេះទេ។
ទោះជាយ៉ាងណាក៏ដោយ មតិជាច្រើនផ្សេងទៀតបាននិយាយថា SHMS គឺជាស្ថាប័នបណ្តុះបណ្តាលផ្នែកគ្រប់គ្រងសណ្ឋាគារឈានមុខគេមួយរបស់ពិភពលោក ដែលបានចុះបញ្ជីក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យ QS World University Rankings និងត្រូវបានទទួលស្គាល់ដោយស្ថាប័នអប់រំជាច្រើន ដូច្នេះនេះពិតជាសញ្ញាបត្រដ៏មានកិត្យានុភាព និងការខិតខំប្រឹងប្រែងរបស់កញ្ញា Thuy Tien សមនឹងទទួលបានការទទួលស្គាល់។
ទី២ លំដាប់រងលេខ១ Le Phuong Thao

Le Phuong Thao ដែលជាម្ចាស់ជ័យលាភីលេខ១ នៃបវរកញ្ញាកីឡាវៀតណាមឆ្នាំ ២០២២ ថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងបានប្រកាសទទួលយកនាងទៅសាកលវិទ្យាល័យ Harvard ។ នៅលើទំព័រផ្ទាល់ខ្លួន នាងបានចែករំលែកវីដេអូនៃការទទួលសំបុត្រចូលរៀនរ និងបង្ហាញពីសុភមង្គលក្នុងការក្លាយជានិស្សិតអនុបណ្ឌិតនៅសាកលវិទ្យាល័យដ៏មានកិត្យានុភាពនេះ។
យ៉ាងណា ព័ត៌មាននេះបានក្លាយទៅជារឿងចម្រូងចម្រាសយ៉ាងឆាប់រហ័សនៅពេលដែលអ្នកលេងអ៊ីនធឺណិតបានរកឃើញថា នាងបានសិក្សានៅសាលា Harvard Extension School (HES) ដែលជាសាខារបស់ Harvard ដែលមានលក្ខខណ្ឌចូលរៀនខុសគ្នាទាំងស្រុង។ សាលា Harvard Extension School ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសសិក្សាសម្រាប់មនុស្សពេញវ័យក្រៅម៉ោង អ៊ីនធឺណិត និងការងារ។ តម្រូវការចូលរៀនរបស់ HES គឺមិនតឹងរ៉ឹងពេកទេ ហើយមិនត្រូវការការសរសេរអត្ថបទ ឬវិញ្ញាបនបត្រពិបាកដូចសាលាដែលពាក់ព័ន្ធផ្សេងទៀតនៃសាកលវិទ្យាល័យ Harvard នោះទេ។
ប្រឈមមុខនឹងការរកឃើញទាំងនេះ អ្នកនិលេងអ៊ីនធឺណិតជាច្រើនជឿថា បវរកញ្ញារូបនេះគួរតែមានតម្លាភាពជាមួយនឹងព័ត៌មាន ជាជាងគ្រាន់តែធ្វើសេចក្តីថ្លែងការណ៍ទូទៅថានាងបានទទួលយកទៅ Harvard ដែលអាចបង្កឲ្យមានការយល់ច្រឡំយ៉ាងងាយស្រួលជាមួយសហគមន៍អនឡាញ និងអ្នកគាំទ្រ។
ទី៤ បវរកញ្ញាចក្រវាលវៀតណាម Nguyễn Huỳnh Kim Duyên

Kim Duyen ធ្លាប់បានណែនាំខ្លួននាងថាជាអតីតនិស្សិតសាកលវិទ្យាល័យ Nam Can Tho បន្ទាប់មកបានសិក្សានៅបរទេសក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែនៅឆ្នាំ២០២២ ប្រតិចារិករបស់នាងត្រូវបានលេចធ្លាយ ដោយបង្ហាញថាសម្រស់ជំពាក់៤៣ក្រេឌីត ហើយមានមុខវិជ្ជាជាច្រើនដែលមានពិន្ទុសូន្យ ព័ត៌មាននេះធ្វើឱ្ឲ្យមហាជនចោទជាសំណួរថា តើនាងពិតជាបានបញ្ចប់ការសិក្សាមែនឬអត់។
ឆ្លើយតបនឹងប្រតិកម្មរបស់ទស្សនិកជន Kim Duyen បានពន្យល់ថា នាងបានដាក់លទ្ធផលសិក្សានៅប្រទេសវៀតណាម ដើម្បីបន្តកម្មវិធីថ្មីនៅប្រទេសសិង្ហបុរី។ ចំពោះព័ត៌មានអំពីការបង្ខំនាងឲ្យបោះបង់ការសិក្សា នៅតែធ្វើឲ្យមានការជជែកវែកញែកជាសាធារណៈអំពីភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ពីមុនរបស់សម្រស់។
ទី៣ បវរកញ្ញា Nguyen Cao Ky Duyen

បវរកញ្ញាវៀតណាមឆ្នាំ ២០១៤ Nguyen Cao Ky Duyen មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងសម្រស់ និងការផ្លាស់ប្ដូរស្ទីលម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមហាជនចាប់អារម្មណ៍ លើការអប់រំរបស់នាងទៀតផង។ បន្ទាប់ពីបានគ្រងមកុដបវរកញ្ញាវៀតណាមឆ្នាំ ២០១៤ Ky Duyen បានផ្លាស់ទៅទីក្រុងហូជីមិញដើម្បីភាពងាយស្រួលនៃសកម្មភាពសិល្បៈ ហើយបានបន្តការសិក្សានៅបរិវេណទីពីរនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស។
យ៉ាងណាមិញ មួយរយៈក្រោយមកព័ត៌មានថា នាងមិនបានបញ្ចប់កម្មវិធីនៅសាកលវិទ្យាល័យបានបង្កឲ្យមានភាពចម្រូងចម្រាសជាខ្លាំង។ យោងតាមតំណាងសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស Ky Duyen មិនទាន់បានបញ្ចប់ការសិក្សាទេ ដោយសារតែនាងមិនទាន់បានក្រេឌីតគ្រប់គ្រាន់ ឬមិនបំពេញតម្រូវការបញ្ចប់ការសិក្សាតាមបទប្បញ្ញត្តិរបស់សាលា។
ថ្វីដ្បិតតែនាងមិនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសាកលវិទ្យាល័យក៏ដោយ ក៏ Ky Duyen បានបង្ហាញខ្លួនឯងតាមរយៈភាពជោគជ័យក្នុងអាជីពរបស់នាង។ ទោះជាយ៉ាងណា រឿងអប់រំរបស់នាងនៅតែជាប្រធានបទដែលត្រូវជជែកវែកញែក។
ទី៤ កញ្ញា Ngọc Châu

Ngọc Châu បានគ្រងមកុដបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០២២។ មុននោះ នាងជានិស្សិតផ្នែកជីវបច្ចេកវិទ្យានៅសាកលវិទ្យាល័យ Tôn Đức Thắng។ យ៉ា ដោយសារតែផ្ដោតលើការប្រលងសម្រស់ និងសកម្មភាពសិល្បៈ ទើបនាងមិនបានបញ្ចប់ការសិក្សា ហើយត្រូវបង្ខំចិត្តឈប់រៀន ដោយសារការហ្វឹកហាត់ហួសកំណត់។ នាងបានទទួលស្គាល់ការលើកឡើងនេះ ហើយបានចូលរួមរំលែកទុក្ខដែលនាងមិនអាចទទួលបានបរិញ្ញាបត្រ។
ក្រោយហេតុការណ៍នេះ gọc Châu បានសម្រេចចិត្តបន្តការសិក្សា។ នាងបានប្រឡងជាប់ភាសាអង់គ្លេសនៅសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទីក្រុងហូជីមិញ ទទួលបានអាហារូបករណ៍ ៥០% ហើយបានក្លាយជានិស្សិតផ្នែកទំនាក់ទំនងសាធារណៈ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆក់មេក្រូពីបវរកញ្ញា ប៊ី សុធារី ថ្ងៃមុន ឥលូវ ម្ចាស់មកុដវៀតណាម ត្រូវគេព្រួតរិះគន់ថាមានចរិតអសីលធម៌
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


