Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃ​នេះ​ តម្លៃ​ប្រេង​ឡើង​ថ្លៃ បន្ទាប់​​ពី​ក្រុម​ហ៊ុន​ Aramco​ ឡើង​ថ្លៃ​លក់

បានផុស

នៅ

នៅ​ថ្ងៃ​ចន្ទ​នេះ តម្លៃប្រេង​បាន​កើន​ឡើង​​ជា​ថ្មី​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ផលិត​ប្រេង​​អារ៉ាប៊ី​សាអូឌីត Aramco បានដំឡើង​ថ្លៃ​លក់ប្រេង​ឆៅ​របស់​ខ្លួន​ដែល​បង្ហាញ​ពី​​តម្រូវ​ការ​នៅ​​តែ​ខ្លាំង​​ក្នុង​ដំណាក់​កាល​​ផ្គត់​ផ្គង់​តឹង​តែង។​

ប្រេង​ឆៅ​​បាន​កើន​ឡើង​៩០​សេន ឬ​​១.១​%​​ក្នុង​មួយ​បារ៉ែល​​តម្លៃ​៨៣.៦៤​ដុល្លារ​អាមេរិក បន្ទាប់​ពី​ធ្លាក់​ចុះ​ជិត​២​%​កាល​ពី​សប្តាហ៍​មុន។ ប្រេង​អាមេរិក​បាន​កើន​ឡើង​​៨៧សេន ឬ​​​១.១​%​​ក្នុង​មួយ​បារ៉ែល​តម្លៃ​៨២.១៤​ដុល្លារ​អាមេរិក បន្ទាប់​ពី​​បាន​ធ្លាក់​ចុះ​ស្ទើរ​៣%​រហូត​ដល់​ថ្ងៃ​សុក្រមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន Aramco កាល​ពី​ល្ងាច​​ថ្ងៃ​សុក្របាន​ដំឡើង​​ថ្លៃ​លក់​ជាផ្លូវ​ការ​​នៅ​ខែ​ធ្នូ​មក​កាន់​តំបន់​អាស៊ី​សម្រាប់​ប្រេង​ឆៅ​ស្រាល​អារ៉ាប់​​ដល់​​​​២.៧០​ដុល្លារក្នុង​មួយ​បារ៉ែល​ ប្រៀប​ធៀប​នឹង​ប្រេង​ឆៅ​​អូម៉ង់/ឌូបៃ​​ដែល​បាន​កើន​ឡើង​១.៤០​ដុល្លារ​​​​ចាប់​ពី​ខែ​វិច្ឆិកានេះ។

ANZ Research បាន​និយាយ​ក្នុង​កំណត់​ហេតុ​មួយ​ថា ការ​ដំឡើង​តម្លៃ​លក់​របស់​ក្រុម​ហ៊ុន Aramco ​បាន​បង្ហាញ​ពី​តម្រូវ​ការនៅ​តែ​ខ្លាំង​​ ខណៈ​ក្រុមផលិត​ OPEC និង​ក្រុម​ហ៊ុន​នាំ​ចេញ​ប្រេង​ធំ​ៗ​ផ្សេង​ទៀត​រក្សាការ​ផ្គត់​ផ្គង់។

អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង និង​សម្ព័ន្ធ​មិត្ត​ដូច​ជា រុស្ស៊ី​ជា​ដើម​ដែល​គេ​ស្គាល់​ថា​ OPEC+ បាន​ឯកភាព​គ្នា​កាល​ពី​សប្តាហ៍​មុន​ដើម្បីប្រកាន់ខ្ជាប់​​នូវ​ផែន​ការ​របស់​ខ្លួន​​ក្នុង​ការ​ផលិត​​ទិន្នផល​ប្រេង​ចំនួន​៤០​ម៉ឺន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​គិត​ចាប់​ពីខែ​ធ្នូ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន​ បាន​អំពាវ​នាវ​ឲ្យ​អង្គការ​ OPEC+ ផលិត​ចំនួន​បារ៉ែល​បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​កើន​ឡើង​តម្លៃ ហើយ​កាល​ពី​ថ្ងៃសៅរ៍​និយាយ​ថា រដ្ឋបាល​របស់​លោក​មាន​ឧបករណ៍​ផ្សេង​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រេង​ឡើង​ថ្លៃ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ថៃ ពិនិត្យរោងចក្រគ្រប់គ្រងដោយជនជាតិចិន ទូទាំងប្រទេស ក្រោយហេតុការណ៍រន្ធត់ ស្លាប់កម្មករ ៦នាក់

កីឡា២៩ នាទី មុន

ខានវ៉ៃគុនខ្មែរច្រើនឆ្នាំ ចាន់ រតនា ត្រឡប់វិញឈ្នះខ្សែក្រវាត់មានប្រាក់ជាង២០លាន​រៀល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកណាតូ ថ្មីថ្មោង គាំទ្រគំនិតលោក Macron បញ្ជូនទ័ពទៅ អ៊ុយក្រែន

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

Sokha Hotels

ព័ត៌មានពេញនិយម