ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ចោទប្រកាន់អ្នកកាសែតអាមេរិកពីបទ ភេរវកម្ម
ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា បានចោទប្រកាន់អ្នកកាសែតជនជាតិអាមេរិកម្នាក់ ពីបទបះបោរនិងអំពើភេរវកម្ម ដែលទោសនេះ ត្រូវជាប់ពន្ធនាគារអតិបរមាមួយជីវិត។
លោក Danny Fenster អាយុ៣៧ឆ្នាំដែលជានាយកគ្រប់គ្រងនៃកាសែត Frontier Myanmar ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ យ៉ាំងហ្គោន កាលពីខែឧសភា។
អ្នកកាសែតក្នុងស្រុករាប់សិបនាក់ទៀត ក៏ត្រូវបានឃុំខ្លួនផងដែរចាប់តាំងពីរដ្ឋប្រហារ ខែកុម្ភៈមក។ ការកាត់ក្តីលោក Fenster លើការចោទប្រកាន់ទាំងនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែវិច្ឆិកា។
លោកត្រូវបានកាត់ទោសរួចទៅហើយ ដោយចោទប្រកាន់ថាបានលើកទឹកចិត្តឲ្យមានការប្រឆាំងនឹងយោធា ការបង្កើតសមាគមដោយខុសច្បាប់ និងបំពានច្បាប់អន្តោប្រវេសន៍។
ប៉ុន្តែបទចោទថ្មីនេះគឺធ្ងន់ធ្ងរបំផុត ដែលមានទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត។ គេមិនច្បាស់ទេថាតើលោក Fenster ត្រូវបានចោទប្រកាន់ពីបទអ្វីខ្លះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេស ត្រៀមចេញច្បាប់ ដាក់គុកអ្នកកាសែត ១៤ឆ្នាំ បើផ្សាយព័ត៌មានធ្វើឲ្យរដ្ឋាភិបាល អាម៉ាស់មុខ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ