ព័ត៌មានអន្ដរជាតិ
អង់គ្លេស ត្រៀមចេញច្បាប់ ដាក់គុកអ្នកកាសែត ១៤ឆ្នាំ បើផ្សាយព័ត៌មានធ្វើឲ្យរដ្ឋាភិបាល អាម៉ាស់មុខ
អ្នកកាសែត អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១៤ឆ្នាំ សម្រាប់ការផ្សាយព័ត៌មានដែលធ្វើឲ្យរដ្ឋាភិបាលអាម៉ាស់មុខ ក្រោមផែនការធ្វើកំណែទម្រង់ច្បាប់សម្ងាត់ផ្លូវការ។
ក្រោមកិច្ចពិគ្រោះយោបល់ គ្រប់គ្រងដោយក្រសួងមហាផ្ទៃរបស់លោកស្រី Priti Patel ដែលបិទបញ្ចប់នៅចុងសប្តាហ៍នេះ, អ្នកសារព័ត៌មានណា ដែលកាន់កាប់ឯកសារបែកធ្លាយ នឹងមិនអាចមានមេធាវីការពារក្តីទេ ប្រសិនបើត្រូវបានចោទប្រកាន់ក្រោមច្បាប់ថ្មីនេះ ដែលត្រូវបានរៀបចំឡើងដើម្បីបង្ក្រាបភ្នាក់ងារបរទេស។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការសិទ្ធិមនុស្សនិងគណៈកម្មការច្បាប់ បាននិយាយថា ការការពារផលប្រយោជន៍សាធារណៈ គួរតែត្រូវបានដាក់បញ្ចូលក្នុងសំណើច្បាប់នេះ ដើម្បីការពារការកាត់ទោសអ្នកសារព័ត៌មាន ដែលទទួលបានឯកសារលេចធ្លាយ។
ប៉ុន្តែនៅក្នុងឯកសារមួយដែលដកស្រង់ចេញពីការពិគ្រោះយោបល់នេះ ក្រសួងមហាផ្ទៃបាននិយាយថា ការធ្វើបែបនេះ នឹងបង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការការពារ មិនឲ្យមានការលាតត្រដាងព័ត៌មានទាំងមិនមានការអនុញ្ញាត ហើយគ្មានផលប្រយោជន៍ជាសាធារណៈ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នករិះគន់បានលើកឡើងថា ប្រសិនបើច្បាប់នេះ ចូលជាធរមានមែននោះ វាអាចនាំឲ្យមានការកាត់ទោសអ្នកកាសែត ដែលបានលាតត្រដាងក្នុងខែនេះថា អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានរំលោភច្បាប់ កូវីដ ដោយមានទំនាក់ទំនងស្នេហាជាមួយជំនួយការរបស់គាត់ ខណៈព័ត៌មាននេះ គឺពឹងផ្អែកលើការបែកធ្លាយវីដេអូកាមេរាសុវត្ថិភាព។
ការទម្លាយព័ត៌មាននេះ បានជំរុញឲ្យលោកលាឈប់ពីតំណែង និងបញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់គាត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រដ្ឋមន្ត្រីសុខាភិបាលទើបឡើងថ្មីរបស់ អង់គ្លេស នឹងបន្ថូរបន្ថយការរឹតត្បិតប្រទេស ទោះករណីឆ្លងកើនឡើងក៏ដោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


