Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពជើងទឹកសហរដ្ឋអាមេរិកស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះអំឡុងពេលហ្វឹកហាត់

បានផុស

នៅ

សមាជិកនាវិកពីរនាក់នៃយន្តហោះកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានស្លាប់បាត់បង់ជីវិតនៅពេលយន្តហោះរបស់ពួកគេធ្លាក់អំឡុងពេលហ្វឹកហាត់កាលពីថ្ងៃសុក្រនៅភាគខាងត្បូងរដ្ឋ Alabama សហរដ្ឋអាមេរិក។

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះនេះគឺជាយន្តហោះហ្វឹកហាត់ប្រភេទ T-6B Texan II។ វាបានធ្លាក់នៅម៉ោងប្រហែល៥ល្ងាច (ម៉ោងនៅអាមេរិក) ក្នុងទីក្រុង Foley នៃរដ្ឋ Alabama។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យប៉ូលិសប្រចាំតំបន់ Baldwin បាននិយាយនៅលើ Twitter ថា “គ្មានជនស៊ីវិលណាម្នាក់រងរបួសនៅលើដីទេ”។

កងទ័ពជើងទឹកបាននិយាយថា “ឈ្មោះអ្នកស្លាប់នឹងមិនត្រូវបានបង្ហាញទេរហូតដល់២៤ម៉ោងបន្ទាប់ពីការជូនដំណឹងលើកក្រោយ”។

យន្តហោះហ្វឹកហាត់ប្រភេទ T-6B Texan II

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា យន្តហោះបានហោះចេញពីមូលដ្ឋានកងទ័ពជើងទឹក Whiting Field ដែលមានចម្ងាយប្រហែល៤៨,២៨គីឡូម៉ែត្រភាគឦសានទីក្រុង Pensacola នៃរដ្ឋ Florida។

ការិយាល័យប៉ូលិសបាននិយាយថា មន្រ្តីក្រសួងការពារជាតិនិងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងបើកការស៊ើបអង្កេតនិងផ្តល់ព័ត៌មានថ្មីៗអំពីឧប្បត្តិហេតុនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម