Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសកូវីដបំប្លែងខ្លួនមហាគ្រោះថ្នាក់ឆ្លងតាមខ្យល់ ចូលដល់ហុងកុងហើយ

បានផុស

នៅ

រដ្ឋាភិបាលហុងកុងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញករណីចំនួនពីរ នៃវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីអាហ្រ្វិកខាងត្បូង ដែលអ្នកវិទ្យាសាស្ត្រព្រមានថា បណ្តាលឲ្យឆ្លងសាហាវនិងអាចកំណត់ប្រសិទ្ធភាពនៃវ៉ាក់សាំងទៀតផង។

ការឆ្លង ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសម្នាក់ ដែលវិលត្រឡប់មកហុងកុងពីប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែនេះ ហើយក្រោយមកករណីទី២ រកឃើញនៅក្នុងខ្លួនបុរសម្នាក់ទៀតដែលស្នាក់នៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័កជាមួយគ្នា។

ហ្សែនរបស់មេរោគគឺដូចគ្នាបេះបិទចំពោះបុរសទាំងពីរ ដែលបង្ហាញពីការចម្លងតាមខ្យល់។ បុរសទាំងពីរនាក់ សុទ្ធតែទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដរួចរាល់។ នេះបើយោងតាមមជ្ឈមណ្ឌលការពារសុខភាពរបស់ទីក្រុង។

គួរបញ្ជាក់ថា វីរុស B.1.1.529 នេះមានផ្ទុកនូវធាតុបំប្លែងចំនួន៣២ប្រភេទ ជាហេតុធ្វើឲ្យវាឆ្លងខ្លាំងបំផុត ព្រមទាំងធន់នឹងវ៉ាក់សាំង ហើយមានការប្រែប្រួលចំពោះសរសៃប្រូតេអ៊ីន ច្រើនជាងប្រភេទផ្សេងៗទៀត។

ទោះបីជាមេរោគបំប្លែងខ្លួនប្រភេទនេះ ឆ្លងសាហាវជាង Delta ទ្វេដងក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វាអាចត្រូវបានរកឃើញជាមួយនឹងការធ្វើតេស្តម៉ាស៊ីន PCR ធម្មតា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ ហាមឃាត់អ្នកដំណើរមកពីអាហ្វ្រិក ខ្លាចនាំវីរុសបំប្លែងខ្លួនសាហាវប្រភេទថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម