ជីវិតកម្សាន្ដ
តួសម្ដែង TVB គឺ Lee Lung Kei សារភាពលែងខ្មាស់អៀនថា ពិតជាធ្លាក់ខ្លួនក្រមែន
ដោយដកស្រង់ពី HK01 បានរាយការណ៍ថាតារាសម្ដែងហុងកុង Lee Lung Kei ដែលគេស្គាល់ថាជាតួឯកក្នុងរឿងភាគរបស់ TVB «The Return of the Condor Heroes» ថ្មីៗនេះបានចែករំលែកវីដេអូនៃកន្លែងរស់នៅផ្ទាល់ខ្លួន ដែលបង្ហាញពីបន្ទប់ចង្អៀតមួយដែលមានធ្នើរជាច្រើន និងហ្គីតាព្យួរនៅលើជញ្ជាំង។
ទោះជាបែបនេះក្ដី កន្លងមកតារាសម្តែងរូបនេះធ្លាប់មានផ្ទះប្រាំបីជាន់ ប៉ុន្តែបានផ្ទេរកម្មសិទ្ធិទៅអតីតប្រពន្ធដើមកាលពីឆ្នាំមុន ជាផ្នែកមួយនៃដំណោះស្រាយលែងលះរបស់អ្នកទាំងពីរ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីឲ្យគាត់អាចនៅជាមួយមិត្តស្រីបច្ចុប្បន្នគឺ Chris Wong ។ យ៉ាងណា នៅពេលសួរអំពីស្ថានភាពហិរញ្ញវត្ថុ លោក Lee បាននិយាយថា៖ «មនុស្សគិតថាខ្ញុំជាអ្នកមាន ប៉ុន្តែតាមពិតខ្ញុំក្រីក្រមិនមានឈ្មោះខ្ញុំមួយកាក់ទេ»។
លោក Lee បច្ចុប្បន្នកំពុងរៀបចំសម្រាប់ការសម្ដែងផ្ទាល់នៅមជ្ឈមណ្ឌលវប្បធម៌ហុងកុងនៅថ្ងៃទី២៥ ខែកុម្ភៈ នេះបើតាមការរាយការណ៍ Sohu ដែលត្រូវបានដកស្រង់ដោយ Znews ។ គាត់មើលឃើញថា នេះជាការចាប់ផ្តើមថ្មី ហើយសង្ឃឹមថាវានឹងនាំឲ្យគាត់រីករាយ និងវិជ្ជមាន ជាពិសេសក្នុងអំឡុងពេលនេះនៅពេលដែលមិត្តស្រីថ្មីកំពុងជាប់ពន្ធនាគារសម្រាប់ការស្នាក់នៅហួសទិដ្ឋាការហុងកុង។
ទោះបីជា Wong មិនអាចចូលរួមកម្មវិធីបានក៏ដោយ Lee និយាយថាវត្តមានរបស់នាងនៅក្នុងជីវិតរបស់គាត់គឺជាការលើកទឹកចិត្តដ៏ធំបំផុតរបស់គាត់។ គាត់ក៏បានចែករំលែកថា នាងបានគាំទ្រយ៉ាងខ្លាំង ដោយលើកទឹកចិត្តគាត់ឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
បើទោះជាមិត្តស្រីត្រូវជាប់គុកក៏ដោយ តែតារាសម្ដែងបានសន្យារៀបការជាមួយនាង បន្ទាប់ពីនាបត្រូវគេដោះលែង។ គូស្នេហ៍ដែលបានជួបគ្នានៅពេលLee Lung Kei មានអាយុ ៦៦ ឆ្នាំ ដើមឡើយគ្រោងនឹងរៀបការនៅចុងឆ្នាំ ២០២៣ ប៉ុន្តែបានពន្យារពេលពិធីមង្គលការបន្ទាប់ពីការស្លាប់របស់ឪពុកតារាសម្ដែង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YG ប្រកាសរំលាយផ្នែកសម្ដែងចោល ហើយងាកមកផ្ដោតតែតន្ត្រីប៉ុណ្ណោះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


