ព័ត៌មានអន្ដរជាតិ
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន គាំទ្រកូនប្រុសច្បងជា បេក្ខភាពនាយករដ្ឋមន្ត្រី កំពុងល្បីដល់សារព័ត៌មានលើលោក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាសាធារណៈថា សម្ដេចគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។

ការប្រកាសនេះធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាអន្តរជាតិល្បីៗបាននិងកំពុងផ្សព្វផ្សាយព័ត៌មាននេះយ៉ាងទូលំទូលាយនៅ ជុំវិញពិភពលោក ។
សារព័ត៌មានល្បីៗទាំងនោះមានដូចជា France24, Aljazeera, The Australian, Malay Mail, Bangkok Post, Reuters, Vice, Channel New Asia, News Fusion និង Straits Time សុទ្ធតែបានចែករំលែកការប្រកាសនេះ ខណៈសារព័ត៌មានចិន Xinhua និងកាសែត Indian Times របស់ឥណ្ឌា ក៏ដូចជាសារព័ត៌មានវៀតណាម Vn Express សុទ្ធតែបានសរសេរអំពីព័ត៌មានទាន់ហេតុការណ៍នេះ ។

គួររំឭកថា ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដូច្នេះ គឺបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២ ខែធ្នូ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុករបស់វាគាំទ្រ និយាយឲ្យចឹងច្បាស់ម៉ងទៅ កុំឯងពិបាកវិភាគពេក” ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនេះ គឺត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ហើយការបណ្ដុះបណ្ដាលកូន មិនមែនដើម្បីឲ្យប្រព្រឹត្តិអាក្រក់នោះទេ ដោយសម្ដេចតេជោ បានថ្លែងប្រាប់ទៅ ឯកឧត្ដម ហ៊ុន ម៉ាណែត ថា ត្រូវបន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីពួកគាត់ នាពេលខាងមុខ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ EAC News

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ