ព័ត៌មានអន្ដរជាតិ
៤ចំណុចរសើបខ្លាំង លោក ពូទីន លើកឡើងក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីក្រុង មូស្គូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈភាពតានតឹងដែលកំពុងកើនឡើងខ្លាំងជាមួយលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន បានបង្កឲ្យមានការភ័យខ្លាចផ្ទុះសង្គ្រាម។

ដោយសារតែការរឹតបន្តឹងកូវីដ១៩ ប្រព័ន្ធផ្សព្វផ្សាយមិនអាចស្នើសុំលិខិតអនុញ្ញាតចូលរួមក្នុងព្រឹត្តិការណ៍នេះបានទេ។ ផ្ទុយទៅវិញ វិមានក្រឹមឡាំងបានចុចឈ្មោះអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិដោយខ្លួនឯងប្រមាណ ៥០០ នាក់ដើម្បីចូលរួម។
បន្ថែមពីលើវិបត្តិអ៊ុយក្រែន អ្នកកាសែតបានចោទសួរលោក ពូទីន លើប្រធានបទជាច្រើន រាបចាប់ពីការបង្រ្កាបរបស់រុស្ស៊ីលើសង្គមស៊ីវិល និងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ លើវិស័យសេដ្ឋកិច្ច ទៅដល់ទំនាក់ទំនងរបស់លោកជាមួយ Santa Claus រុស្ស៊ី ក្នុងព្រឹត្តិការណ៍រយៈពេលជិតបួនម៉ោង។
ខាងក្រោមនេះគឺជាចំណុចរសើបទាំង៤ដែលលោក ពូទីន លើកឡើងក្នុងព្រឹត្តិការណ៍នេះ៖
១. អំពីជម្លោះដែលអាចកើតមានជាមួយអ៊ុយក្រែន

“នេះមិនមែនជាជម្រើសរបស់យើងទេ យើងមិនចង់បានបែបនេះឡើយ។
យើងត្រូវតែគិតអំពីការធានានូវអនាគតសុវត្ថិភាពរបស់យើង មិនត្រឹមតែសម្រាប់ថ្ងៃនេះ និងសប្តាហ៍ក្រោយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អនាគតដ៏ខ្លីខាងមុខ។
យើងគ្រាន់តែដាក់សំណួរដោយផ្ទាល់ថា មិនគួរមានចលនាណាតូទៅខាងកើតទៀតទេ បាល់ស្ថិតនៅក្នុងទីលានរបស់ពួកគេ ពួកគេគួរតែឆ្លើយតបមកយើងជាមួយនឹងអ្វីមួយ។ ក្នុងន័យនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ យើងបានឃើញប្រតិកម្មវិជ្ជមាន ដៃគូអាមេរិករបស់យើងប្រាប់យើងថា ពួកគេត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមការពិភាក្សានេះ”។
២. ស្តីពីការពង្រីករបស់អង្គការ ណាតូ

“តើមានអ្វីមិនច្បាស់លាស់នៅទីនេះ? តើយើងដាក់មីស៊ីលនៅជាប់ព្រំដែនអាមេរិកឬ? ទេ វាគឺជាសហរដ្ឋអាមេរិក ដែលបានសំដៅមកយើងជាមួយនឹងមីស៊ីលរបស់ពួកគេ ពួកគេបានទៅដល់មាត់ទ្វាររបស់យើងរួចហើយ។
ពួកគេបានប្រាប់យើងក្នុងទសវត្សរ៍ឆ្នាំ៩០ថា ដំណើរនៃកិច្ចចរចាមិនសំខាន់សម្រាប់យើងទេ លទ្ធផលគឺសំខាន់ជាង។ ដូច្នេះ តើអ្វី? ពួកគេបោកយើង! ការពង្រីករបស់អង្គការណាតូចំនួន៥ដង ហើយឥឡូវនេះ ប្រព័ន្ធមីស៊ីលកំពុងលេចចេញនៅក្នុងប្រទេសរូម៉ានី និងប៉ូឡូញ រួចទៅហើយ”។
៣. ស្តីពីតំបន់ Donbass

“អនាគតរបស់តំបន់ Donbass គួរតែត្រូវបានកំណត់ដោយប្រជាជនដែលរស់នៅក្នុងតំបន់ Donbass។ វាមិនអាចជាវិធីផ្សេងបានទេ។ យើងឃើញតួនាទីរបស់យើងជាអ្នកសម្រុះសម្រួល ក្នុងការបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីកំណត់អនាគតរបស់ប្រជាជនដែលរស់នៅក្នុងទឹកដីនេះ”។
៤. ស្តីពីការដែល រុស្ស៊ី ហៅប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ថាជាភ្នាក់ងារបរទេស

“យើងមិនហាមឃាត់ការងាររបស់អង្គភាពទាំងនេះទេ។ យើងចង់ឲ្យអង្គភាពដែលចូលរួមសកម្មភាពនយោបាយក្នុងស្រុករបស់រុស្ស៊ី ប្រកាសច្បាស់ៗ និងបញ្ជាក់អំពីប្រភពនៃមូលនិធិបរទេសសម្រាប់ការងាររបស់ពួកគេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ