Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអ្នកមានកំពុងសម្រុកទិញវ៉ាក់សាំងកូវីដទុក ធ្វើឲ្យប្រទេសអ្នកក្រជួបហានិភ័យ

បានផុស

នៅ

សម្ព័ន្ធភាពមួយបានព្រមានថា ប្រទេសអ្នកមានកំពុងតែសម្រុកទិញវ៉ាក់សាំងកូវីដទុកហើយប្រជាជនដែលរស់នៅក្នុងប្រទេសក្រីក្រប្រហែលជាពិបាកណាស់ក្នុងការទទួលបានវ៉ាក់សាំងនេះ។

សម្ព័ន្ធវ៉ាក់សាំងប្រជាជន (PVA) បាននិយាយថា ប្រទេសដែលមានប្រាក់ចំណូលទាបជិត៧០នឹងអាចចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ពួកគេបានតែម្នាក់ប៉ុណ្ណោះក្នុងចំណោម១០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca បានសន្យាផ្តល់វ៉ាក់សាំងរបស់ខ្លួនចំនួន៦៤ភាគរយដល់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

វិធានការនានាត្រូវបានធ្វើឡើងដើម្បីធានាថា ការទទួលបានថ្នាំបង្ការគឺមានភាពយុត្តិធម៌នៅជុំវិញពិភពលោក។

កម្មវិធីវ៉ាក់សាំង Covax បានព្យាយាមធ្វើយ៉ាងណាដើម្បីទទួលឲ្យបាននូវវ៉ាក់ចំនួន៧០០លានដូសដើម្បីចែកចាយរវាងប្រទេសដែលមានប្រាក់ចំណូលទាបចំនួន៩២ដែលបានចុះឈ្មោះ។

ថ្វីបើផែនការនេះត្រូវបានអនុវត្តក៏ដោយ អង្គការនានារួមទាំងអង្គការលើកលែងទោសអន្តរជាតិ អង្គការ Oxfam និងអង្គការយុត្តិធម៌ពិភពលោកផងដែរបាននិយាយថា មិនមានអ្វីគ្រប់គ្រាន់ទេហើយក្រុមហ៊ុនថ្នាំនានាគួរតែចែករំលែកបច្ចេកវិទ្យារបស់ពួកគេដើម្បីធ្វើឲ្យអ្នកដទៃផលិតវ៉ាក់សាំងបានកាន់តែច្រើនដូស។

ការវិភាគរបស់ពួកគេបានរកឃើញថា បណ្តាប្រទេសអ្នកមានបានទិញវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ឲ្យប្រជាជនទាំងមូលរបស់ពួកគេលើសតម្រូវការរហូតដល់បីដងឯណោះ។

ហើយបើទោះបីជាប្រទេសអ្នកមាន មានប្រជាជនត្រឹមតែ១៤ភាគរយក្នុងចំណោមចំនួនប្រជាជនសរុបរបស់ពិភពលោកក៏ដោយប៉ុន្តែពួកគេបានទិញវ៉ាក់សាំងរហូតដល់ទៅ៥៣ភាគរយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ FDA បញ្ចេញលទ្ធផលសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer/BioNTech

ចុចអាន៖ វេជ្ជបណ្ឌិតជំនាញថា រោគសញ្ញាកូវីដ-១៩ អាចមានរយៈពេល ៦ សប្តាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម