Breaking News! មនុស្សពីរនាក់មានប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងកូវីដនៅអង់គ្លេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Breaking News! មនុស្សពីរនាក់មានប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងកូវីដនៅអង់គ្លេស

Published

on

និយ័តករចក្រភពអង់គ្លេសបានចេញការព្រមានថា អ្នកដែលមានប្រវតិ្តប្រតិកម្មអាឡ័កស៊ីមិនគួរទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech នាពេលបច្ចុប្បន្ននេះទេ។

ការព្រមាននេះបានកើតឡើងក្រោយពេលមនុស្សពីរនាក់ដែលត្រូវចាក់វ៉ាក់សាំងកាលពីថ្ងៃអង្គារមានប្រតិកម្មអាឡ័កស៊ី។

ការចាក់វ៉ាក់សាំងបានចាប់ផ្តើមទូទាំងចក្រភពអង់គ្លេសកាលពីម្សិលមិញដោយមនុស្សចាស់ជរា មនុស្សនៅក្នុងមណ្ឌលសុខភាពនិងអ្នកថែទាំពួកគេស្ថិតនៅក្នុងបញ្ជីអាទិភាព។

លោកយាយ Margaret Keenan អាយុ៩០ឆ្នាំគឺជាមនុស្សដំបូងគេដែលបានទទួលការចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេសក្នុងទីក្រុង Coventry។

វានៅតែមិនច្បាស់ថាតើអ្នកជំងឺណាខ្លះដែលមានប្រតិកម្មអាឡ័កស៊ីបន្ទាប់ពីការចាក់វ៉ាក់សាំងនេះហើយគេក៏មិនទាន់ដឹងដែរថាតើប្រតិកម្មរបស់ពួកគេជាអ្វីឬធ្ងន់ធ្ងរកម្រិតណា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services