Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន កំពុងរងការវាយប្រហារពីរលកយក្សស៊ូណាមិសាជាថ្មី

បានផុស

នៅ

សារព័ត៌មាន Japan Times បានរាយការណ៍ថា ផ្នែកខ្លះនៃប្រទេសជប៉ុនត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមិដែលបណ្តាលមកពីការផ្ទុះនៃភ្នំភ្លើងក្រោមសមុទ្រនៅជិតប្រជុំកោះតុងហ្គា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែតនេះបានឲ្យដឹងថា រលកយក្សស៊ូណាមិបានបោកបក់លើច្រាំងនៃតំបន់ Tohoku របស់កោះ Honshu ទៅកាន់កោះ Okinawa ប៉ុន្តែមិន​បាន​បញ្ជាក់​ថា​តើ​រលក​យក្ស​ស៊ូណាមិ​មាន​កម្រិត​ណា​នោះ​ទេ ។

កាសែត Japan Times បាននិយាយថា តំបន់ភាគច្រើននៃប្រទេសជប៉ុនដែលបានទទួលការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានវាយប្រហារភ្លាមៗ បន្ទាប់ពីការព្រមាននោះទេ ។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញ​ការ​ព្រមាន​ថា ព្យុះនេះនឹង​រលក​កម្ពស់ ​៣​ ម៉ែត្រ ហើយ​បោកបក់​លើ​កោះ Amami និងកោះ Tokara ខណៈការព្រមានក៏ត្រូវបានចេញសម្រាប់កំពង់ផែ Nagoya និង Yokkaichi ក្នុងខេត្ត Mie ផងដែរ ។

ទន្ទឹមនោះ ជនស៊ីវិលដែលរស់នៅក្នុងតំបន់ខាងលើ ក៏ដូចជាឆ្នេរសមុទ្រភាគខាងកើតទាំងអស់នៃប្រទេសជប៉ុន ត្រូវបានណែនាំឲ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រដើម្បីសុវត្ថិភាពរបស់ពួកគេ ។

គួរបញ្ជាក់ថា ការព្រមានអំពីរលកយក្សស៊ូណាមិនាពេលនេះ គឺជាលើកទីមួយ ចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅពេលដែលការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារភាគឦសាននៃខេត្ត Fukushima ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មនុស្សស្រី​ស្រាតដាក់អាហារ​ Sushi​ លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម