Connect with us

ព័ត៌មានអន្ដរជាតិ

ខឹងប្រពន្ធ បុរសវៀតណាម បោះកូនស្រីអាយុ៥ឆ្នាំចូលទន្លេ ជាការសងសឹក

បានផុស

នៅ

បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់​នៅ​កណ្តាល​ប្រទេស​វៀតណាម​ បាន​សម្លាប់​កូន​ស្រី​អាយុ​៥​ឆ្នាំ​របស់​គាត់​ ដោយ​បោះ​ចូល​ទឹក​ទន្លេ ដោយសារតែ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ។

This image has an empty alt attribute; its file name is FB_IMG_1645169605258-1024x768.jpg
ក្មេងស្រីដែលស្លាប់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tran Van Vien បានសារភាពប្រាប់ប៉ូលិសខេត្ត Quang Nam ថា គាត់បានបោះកូនស្រីចូលទឹកទន្លេ ដើម្បីសងសឹកប្រពន្ធ ដោយគាត់ជឿថា​ នាងកំពុងមានទំនាក់ទំនងស្នេហាលួចលាក់។

ក្នុងឆ្នាំ២០១៨ នៅពេលកូនស្រីរបស់ពួកគេមានអាយុ១ឆ្នាំ ប្តីប្រពន្ធនេះ បានបញ្ជូនកូនទៅឪពុកម្តាយខាងប្តី ហើយបានធ្វើចំណាកស្រុកទៅធ្វើការនៅទីក្រុង ហូជីមិញ។

This image has an empty alt attribute; its file name is 1645167303823-6f91fc9966db8f85d6ca.jpg

ប៉ុន្តែក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​​ជំងឺ​កូវីដ-១៩ចុងក្រោយ​បំផុត អ្នក​ទាំង​ពីរ​បាន​បាត់​បង់​ការងារ​ ហើយ​វិលត្រលប់​ទៅ​ស្រុក​កំណើត​វិញ។

លុះមកដល់ខែមករា រោងចក្រដែលប្រពន្ធរបស់ Vien ធ្លាប់ធ្វើការ បានបើកដំណើរការឡើងវិញក្រោយពេលរដ្ឋាភិបាលវៀតណាម គ្រប់គ្រងមេរោគបាន។

This image has an empty alt attribute; its file name is dung-lai-hien-truong-vu-cha-nem-con-gai-xuong-song-truong-giang.jpg

បន្ទាប់ពីប្រពន្ធរបស់គាត់ទទួលបានការងារវិញ លោក Vien បានទៅធ្វើជាអ្នកនេសាទនៅផ្ទះ ខណៈកូនស្រីរបស់ពួកគេនៅជាមួយជីតា។

នៅ​ល្ងាច​ថ្ងៃ​ពុធទី១៦ខែកុម្ភៈ ដោយ​ជឿ​ថា ​ប្រពន្ធ​របស់​គាត់​​បោកប្រាស់​បន្ទាប់​ពី​គាត់​មិន​អាច​ទាក់​ទងបាន គាត់ក៏​ទៅជួបឪពុក​ម្ដាយ​ក្មេកដើម្បី​សាកសួរ។ បន្ទាប់​មក គាត់​បាន​យក​កូន​ស្រីហើយ​បោះ​ចូលទៅ​ក្នុង​ទន្លេតែម្តង។

This image has an empty alt attribute; its file name is 6948e7267d64943acd75_20220218102958.jpg

ប្រហែលម៉ោង៩យប់ថ្ងៃ​ពុធ គាត់​បាន​ត្រលប់​ទៅ​ផ្ទះ​ម្តាយ​គាត់​វិញ ហើយ​សារភាព​ចំពោះ​ទង្វើ​របស់​គាត់។

អាជ្ញាធរ​បាន​បញ្ជាក់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​រក​ឃើញ​សាកសព​របស់ក្មេងស្រីហើយ។ បច្ចុប្បន្ន Vien កំពុងជាប់ឃុំ។

ក្រុម​គ្រួសារ​របស់​លោក Vien អះអាង​ថា គាត់​តែង​តែ​ឈ្លោះ​ជាមួយ​ប្រពន្ធ ផឹក​ស្រា និង​វាយ​កម្ទេច​របស់​របរ​ក្នុង​ផ្ទះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ កុមារីវៀតណាមអាយុ៣ឆ្នាំ ត្រូវឪពុកចុងបង្ខំឲ្យលេបវីស ផឹកថ្នាំសម្លាប់សត្វល្អិត និងដំដែកគោលចូលក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៦ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៨ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៦ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម