ព័ត៌មានអន្ដរជាតិ
ព្យុះមួយមិនទាន់ផុតផង ពេលនេះវៀតណាមជួបព្យុះមួយទៀត
ព្យុះត្រូពិក Saudel ដែលជាព្យុះទី៨របស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២០នេះកំពុងឆ្ពោះទៅតំបន់ភាគកណ្តាលឆៀងខាងជើងរបស់ប្រទេសហើយត្រូវបានគេព្យាករណ៍ថានឹងបន្ថយកម្លាំងបន្ទាប់ពីបង្កឲ្យមានការបាក់ដីខណៈព្យុះមួយទៀតឈ្មោះ Molave កំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រវៀតណាមខាងកើត។
មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ព្យុះ Saudel មានទីតាំងនៅចម្ងាយ២៦០គីឡូម៉ែត្រ ដីគោកភាគខាងកើតចន្លោះខេត្ត Ha Tinh និង Quang Tri ដែលបណ្តាលឲ្យមានខ្យល់បោកបក់ក្នុងល្បឿន៦០ទៅ៩០គីឡូម៉ែត្រក្នុងមួយម៉ោងនិងខ្យល់កន្ត្រាក់រហូតដល់១១៧គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះនេះនឹងធ្វើដំណើរទៅទិសខាងលិចក្នុងរយៈពេល២៤ម៉ោងក្រោយនិងបណ្តាលឲ្យមានការបាក់ដីនៅតាមបណ្តាខេត្តភាគខាងជើងឆៀងកណ្តាលមុនពេលចុះខ្សោយទៅជាព្យុះត្រូពិកជាមួយខ្យល់បក់ក្នុងល្បឿនក្រោម៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ស្របពេលជាមួយគ្នានោះ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ព្យុះ Molave កំពុងស្ថិតនៅចម្ងាយ២៣០គីឡូម៉ែត្រភាគខាងកើតប្រទេសហ្វីលីពីនដោយមានខ្យល់បក់ក្នុងល្បឿន៧៥ទៅ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
វានឹងរំកិលខ្លួនទៅទិសពាយព្យក្នុងរយៈពេល២៤ម៉ោងក្រោយហើយបង្កើនកម្លាំងមុនពេលចូលសមុទ្រវៀតណាមខាងកើតក្នុងរយៈពេល២៤ម៉ោងទៅ៤៨ម៉ោងក្រោយ។
បន្ទាប់ពីចូលសមុទ្រវៀតណាមខាងកើត Molave នឹងក្លាយជាព្យុះទី៩របស់ប្រទេសវៀតណាមនៅឆ្នាំនេះនិងជាព្យុះទី៤ដែលវាយប្រហារប្រទេសនេះក្នុងខែតុលា។
ព្យុះ Molave នឹងស្ថិតនៅចម្ងាយ១៧០គីឡូម៉ែត្រដីគោកភាគខាងកើតទីក្រុង Da Nang នៅព្រឹកថ្ងៃពុធ។ ល្បឿនខ្យល់នឹងកើនឡើងដល់ចន្លោះពី១១៥ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre News
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


