Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គីភ័យ​​ឆាប​​ឆេះ​​រោង​​ចក្រ​នុយក្លេអ៊ែរ​​ធំ​​​​បំផុត​​នៅ​អឺរ៉ុប​​ ពី​​ការ​​វាយ​​ប្រហារ​​របស់​​រុស្ស៊ី​

បានផុស

នៅ

រោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅអឺរ៉ុប​នៅ​ប្រទេសអ៊ុយក្រែនត្រូវបានអគ្គីភ័យឆាបឆេះ បន្ទាប់ពីរុស្ស៊ីវាយប្រហារ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែននិយាយនៅថ្ងៃសុក្រនេះ ខណៈលោកអំពាវនាវឲ្យមានតំបន់សុវត្ថិភាព​ ហើយក្រុមពន្លត់អគ្គីភ័យត្រូវបានអនុញ្ញាតឲ្យ​ចូល​សង្គ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន RIA បានស្រង់សំដីរបស់រដ្ឋមន្ត្រីថាមលបរមាណូរបស់អ៊ុយក្រែនដែលបាននិយាយនៅថ្ងៃសុក្រនេះថា អង្គភាពប្រតិបត្តិការនៅរោងចក្រមួយត្រូវបានបំផ្លាញដោយការវាយប្រហារពីកម្លាំងរុស្ស៊ី ហើយផ្នែកនៃរោងចក្រកំពុងភ្លើងឆេះ។

អ្នកនាំពាក្យរោងចក្របានប្រាប់ RIA ថា កម្រិតខាងក្រោយនៃវិទ្យុសកម្មមិនបានផ្លាស់ប្តូរទេ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរនៅលើ Twitter ថា ៖«កម្លាំងទ័ពរុស្ស៊ីកំពុងបាញ់ពីគ្រប់កន្លែងលើ Zaporizhzhia NPP ដែលជារោងចក្រនុយក្លេអ៊ែរធំជាងគេបំផុតនៅអឺរ៉ុប»។

លោកបន្តថា ៖«អគ្គីភ័យបានផ្ទុះសន្ធោសន្ធៅហើយ ទ័ពរុស្ស៊ីត្រូវបញ្ឈប់បាញ់ជាបន្ទាន់ អនុញ្ញាតឲ្យអ្នកពន្លត់អគ្គីភ័យចូល បង្កើតជាតំបន់សុវត្ថិភាព​មួយ»។

អភិបាលក្រុង Energodar ដែលនៅក្បែរនោះបាននិយាយតាមអនឡាញថា មានការប្រយុទ្ធគ្នាយ៉ាងក្លានៅតំបន់ដែលមានចម្ងាយប្រហែលជា៥៥០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងកៀវ។ មានអ្នកស្លាប់ ប៉ុន្តែលោកមិនបានបញ្ជាក់លំអិត។

រុស្ស៊ីបានគ្រប់គ្រងអតីតទីតាំងរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងកៀវ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបាននិយាយថា ខ្លួនបានដឹងពីព័ត៌មាននៃការវាយប្រហារលើរោងចក្រថាមពល នុយក្លេអ៊ែរ​នោះ​ និងបានភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរអ៊ុយក្រែនអំពីស្ថានភាពអគ្គីភ័យ។

មុននេះ អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ថា កម្លាំងរុស្ស៊ីបានកំពុងប៉ុនប៉ងឈានទៅរកការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ និងបានឈានចូល​ទីប្រជុំដោយមានរថក្រោះ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម