Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលក្រុង កៀវ៖ រាល់ប្រាក់ដែលអ្នកទទួលបានពីរុស្ស៊ី គឺប្រឡាក់ឈាម អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

អភិបាលទីក្រុង កៀវ លោក Vitali Klitschko បានស្នើឲ្យអ្នកនយោបាយអឺរ៉ុប កាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយទីក្រុងមូស្គូ ដោយនិយាយថា ប្រាក់ដែលទូរទាត់ទៅឲ្យរុស្ស៊ីគឺប្រឡាក់ “ឈាម” និងជួយផ្តល់មូលនិធិដល់កងទ័ពរុស្ស៊ី។

This image has an empty alt attribute; its file name is 46630322_101.jpg

“រាល់ប្រាក់អឺរ៉ូ, រាល់មួយសេនដែលអ្នកទទួល ឬផ្ញើទៅប្រទេសរុស្ស៊ី សុទ្ធតែប្រឡាក់ឈាម។ វាជាលុយបង្ហូរឈាម ហើយឈាមនៃលុយនេះគឺជាឈាមអ៊ុយក្រែន។ ឈាមរបស់ប្រជាជនអ៊ុយក្រែន”។

ស្របពេលជាមួយគ្នានោះ លោក Klitschko ក៏បានពណ៌នាផងដែរអំពី “ការប្រល័យពូជសាសន៍លើជនជាតិអ៊ុយក្រែន” បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងរណបរបស់រដ្ឋធានី កៀវ ដូចជា Bucha ជាដើមក្នុងសប្តាហ៍នេះ។

This image has an empty alt attribute; its file name is U6X4QHP6D5L65JAKE5PC65ZK7U.jpg

លោក​និយាយ​ថា គាត់​បាន​ឃើញ​ជន​ស៊ីវិល​ស្លាប់ រួម​ទាំង​ស្ត្រី​ចំណាស់​ម្នាក់ និង​រថយន្តមួយគ្រឿង​ដែល​មាន​ទង់​ពណ៌​ ស និង​អក្សរ “កុមារ” នៅ​ខាង​ក្រៅ និង​មាន​ឈាម​នៅ​ខាង​ក្នុង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន បង្ហាញតួលេខទាហានរុស្ស៊ីស្លាប់ជិត ២ម៉ឺននាក់ និងការខាតបង់ធំធេងផ្សេងទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម