ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីរុស្ស៊ីស្នើបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនឲ្យបានឆាប់
មហាសេដ្ឋីរ៉ែអាលុយមីញ៉ូមដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី ជឿជាក់ថា សង្គ្រាមដែលរុស្ស៊ីកំពុងតែប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេល២៩ខែកន្លងមកនេះ នឹងគ្មានអ្នកឈ្នះនោះទេ ព្រមទាំងអំពាវនាវឲ្យបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទូរទស្សន៍ NHK របស់ជប៉ុន បានសម្ភាសន៍ លោក Oleg Deripaska ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំពាណិជ្ជកម្មអន្តរជាតិ ក្នុងក្រមខ័ណ្ឌ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលរៀបចំឡើងនៅប្រទេសជប៉ុន ដោយលោកបានសង្កត់ធ្ងន់លើការបញ្ចប់សង្គ្រាម។
តាមការចុះផ្សាយរបស់ NHK លោក Oleg Deripaska ត្រូវបានគេនិយាយថាជិតស្និទ្ធនឹងរដ្ឋបាលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដោយបាននិយាយក្នុងកិច្ចសម្ភាសន៍នោះថា ៖«នឹងគ្មានអ្នកឈ្នះក្នុងសង្គ្រាមជាមួយអ៊ុយក្រែនទេ ហើយវាគួរតែត្រូវបានបញ្ចប់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
នៅពេលក្រោយមក លោកបានបង្ហោះសារ លើកស្ទួយការបញ្ចប់សង្គ្រាម ដោយសរសេរថា«សន្តិភាពមានសារៈសំខាន់ខ្លាំងណាស់»។
ប៉ុន្តែតាមការចុះរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Deripaska កំពុងរងការវាយប្រហារដ៏ខ្លាំងតាមបណ្តាញសង្គាមក្រោយគាត់បញ្ចេញសារដែលប្រឆាំងសង្គ្រាមនៅអ៊ុយក្រែនដ៏កម្រ បន្ទាប់ពីការចុះផ្សាយរបស់ព័ត៌មាន Nikkei Asia ដែលបានសម្ភាសន៍លោកក្នុងប្រទេសជប៉ុននោះដែរ។
មហាសេដ្ឋរូបនេះដែលតំណាងប្រទេសរុស្ស៊ីសម្រាប់ចូលកិច្ចប្រជុំនៅប្រទេសជប៉ុន បានពិពណ៌នាអំពីរបៀបដែលទណ្ឌកម្មរបស់លោកខាងលិចត្រូវបានអនុវត្តលើប្រទេរុស្ស៊ីបណ្តាលឱ្យការនាំចេញអាលុយមីញ៉ូមទៅកាន់ប្រទេសជប៉ុន និងកន្លែងផ្សេងទៀតធ្លាក់ចុះ។
លោក បាននិយាយថា ពួកគេ «ឈឺចាប់» និង “ការរឹតបន្តឹងខ្លាំង» ហើយថារុស្ស៊ីត្រូវ «ស្វែងរកដៃគូថ្មី»។

ក្នុងសង្គ្រាមជាង២៩ខែក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីបានបានរងទណ្ឌកម្មយ៉ាងខ្លាំងពីសំណាក់លោកខាងលិច ព្រមទាំងការបង្កកទ្រព្យសម្បត្តិរុស្ស៊ីរាប់ពាន់លានដុល្លារ។ លើសពីនេះ បច្ចឹមលោកបាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កនោះសម្រាប់ការស្តារអ៊ុយក្រែនឡើងវិញ ពេលសង្គ្រាមបញ្ចប់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


