ព័ត៌មានអន្ដរជាតិ
លោក Sunak៖ ទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដែលបង្កក ប្រឈមហានិភ័យបានទៅរុស្ស៊ីវិញ
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ដែលបច្ចុប្បន្នជាសមាជិកសភាអង់គ្លេស បាននិយាយថា ពូទីនត្រូវតែចំណាយសម្រាប់សង្គ្រាមរបស់គាត់នៅអ៊ុយក្រែន ដែលមានតម្លៃប្រមាណ៥០០ពាន់លានដុល្លារ ដោយសារតែការបង្កការខូចខាត។

ទោះបីជាបែបនេះក្តី អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sunak ដែលបង្ហាញការគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមតស៊ូដើម្បីសេរីភាពប្រឆាំងមហាអំណាចរុស្ស៊ី បានព្រមានពីហានិភ័យពីការបាត់បង់់ទ្រព្យសម្បត្តិដែលបង្កកនៅលោកខាងលិចនោះ ទៅក្នុងដៃរបស់លោកពូទីនវិញ។
លោក Sunak ដែលបានសរសេរចុះផ្សាយនៅសារព័ត៌មាន The Sun របស់ប្រទេសអង់គ្លេស បានអះអាងថា រុស្សីបានបង្កការខូចខាត តម្លៃ៥០០ពាន់លានដុល្លារ ដែលជាខូចខាតផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកនៅបណ្តាបស្ចឹមប្រទេសប្រឈមហានិភ័យបាត់បង់ដោយត្រូវប្រគល់ឲ្យរុស្ស៊ីវិញស្ងាត់ៗ ខណៈពេលដែលរដ្ឋបាល លោក ដូណាល់ ត្រាំ ងាកស្ទើរតែ១៨០ដឺក្រេទៅឱបក្រសោបរុស្ស៊ីក្នុងការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះតាមសំណេរដែលបានចុះផ្សាយ។
លោក Sunak បានលើកឡើងថា៖«ប៉ុន្តែជំនួសឱ្យលោក ពូទីន រ៉ាប់រងការចំណាយ វាមានហានិភ័យកើនឡើងដែលអ៊ុយក្រែននឹងត្រូវទុកឲ្យសាងសង់ឡើងវិញដោយខ្លួនឯងម្នាក់ឯង ខណៈដែលទ្រព្យសម្បត្តិរដ្ឋដែលបង្កករបស់រុស្ស៊ីត្រូវបានប្រគល់ឱ្យទីក្រុងម៉ូស្គូវិញដោយស្ងាត់ស្ងៀម»។
លោក Sunak បញ្ជាក់ថា៖«នោះមិនត្រូវកើតឡើងទេ»។
បើតាមសំណេររបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ឥឡូវនេះ ទ្រព្យសម្បត្តិរុស្ស៊ីមានតម្លៃប្រមាណ៣០០ពាន់លានដុល្លារដែលជាទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលជាប់គាំងស្ថិតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ដែលភាគច្រើននៅអឺរ៉ុប។
លោក បានព្រមានថា៖«ប្រសិនបើយើងមិនចាត់ការឲ្យបានឆាប់ទេ មូលនិធិទាំងនោះអាចនឹងធ្លាក់ទៅក្នុងដៃរបស់លោក ពូទីន ដែលអនុញ្ញាតឲ្យពូទីនយកទៅផលិតអាវុធវិញ និងគំរាមកំហែងអ៊ុយក្រែនបន្តទៅមុខទៀត»។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេសដែលមិនញ៉មជាមួយលោក ពូទីន បានលើកឡើងបន្តថា លោកខាងលិចមានសំណុំរឿងផ្លូវច្បាប់ និងសីលធម៌ ដើម្បីរឹបអូសទ្រព្យសម្បត្តិទាំងនេះ ហើយប្រើវាដើម្បីជួយអ៊ុយក្រែនកសាង និងការពារខ្លួនឡើងវិញ។ នេះគឺជាការសាកល្បងនៃការដោះស្រាយរបស់លោកខាងលិច។
លោក Sunak បញ្ជាក់ចុងក្រោយថា៖«យើងត្រូវតែបង្ហាញជនផ្តាច់ការនៅគ្រប់ទីកន្លែងថាសង្រ្គាមឈ្លានពានមិនមែនមិនបង់ថ្លៃទេ»៕
ដោយ រ៉ាន់ រើយ
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


