ព័ត៌មានអន្ដរជាតិ
ទាហានកូរ៉េខាងជើងពិតទៅដល់ភាគខាងកើតអ៊ុយក្រែនដើម្បីជួយរុស្ស៊ីមែនឬ?
មានសេចក្តីរាយការណ៍ដែលថា មានការបង្ហូតទង់ជាតិរួមគ្នារវាងរុស្ស៊ី និងកូរ៉េខាងជើងដែលត្រូវបានគេដឹងថា បានបញ្ជូនកងទ័ពប្រមាណ១៥០០នាក់ទៅជួយទ័ពរុស្ស៊ីក្នុងសមរភូមិភាគខាងកើតនៃប្រទេសអ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែនហាក់បានចាត់ទុកថា វាជាសង្គ្រាមចិត្តសាស្រ្តដើម្បីបំភ័យអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍កាលពីថ្ងៃទី២២ខែតុលាថា ទង់ជាតិកូរ៉េខាងជើងមួយត្រូវបានលើកឡើងរួមគ្នាជាមួយនឹងទង់ជាតិរុស្ស៊ីដែលត្រូវបានគេដាក់ការសង្ស័យថា ទីតាំងទង់ជាតិនោះស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ដោយលើកឡើងពីគណនី Telegram របស់អ្នកសរសេរប្លុកគាំទ្ររុស្ស៊ី @rvvoenkor_bot សារព័ត៌មានរបស់កូរ៉េខាងត្បូង បាននិយាយថា ទង់ជាតិទាំងពីរត្រូវបានគេចោទប្រកាន់ថាត្រូវបានលើកឡើងជាមួយគ្នានៅ Pokrovsk ក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។
របាយការណ៍ Yonhap បានបន្ថែមថា សមរភូមិ Pokrovsk ត្រូវបានគេជឿថាជាទីតាំងមួយក្នុងចំណោមទីតាំងដែលទាហានកូរ៉េខាងជើងឈរជើង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Andriy Kovalenko ប្រធានមជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិតរបស់ក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន បានច្រានចោលទង់ជាតិដែលជាផ្នែកមួយនៃការប៉ុនប៉ងដើម្បីបំភិតបំភ័យជនជាតិអ៊ុយក្រែន។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពកងកម្លាំងពិសេសចំនួន ១៥០០នាក់ទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ី សម្រាប់ការហ្វឹកហ្វឺន និងធ្វើឱ្យមូលដ្ឋានទ័ពក្នុងតំបន់ ហើយពួកគេទំនងជាត្រូវបានដាក់ពង្រាយសម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់កូរ៉េខាងជើងកាលពីថ្ងៃទី១៧ខែតុលាថា បានដាក់ពង្រាយកងកម្លាំងជាមួយរុស្ស៊ីនិងរៀបចំបញ្ជូនទាហានរាប់ពាន់នាក់ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងមូស្គូ ប៉ុន្តែសម្ព័ន្ធមិត្តលោកខាងលិចរបស់កៀវ មិនទាន់បានបញ្ជាក់ពីការអះអាងរបស់ខ្លួនថា ក្រុងព្យុងយ៉ាងកំពុងបញ្ជូនកងទ័ពទេ ទោះបីជាពួកគេនិយាយថាពួកគេកំពុងសិក្សាវាក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនបានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយទាក់ទងនឹងការដាក់ពង្រាយទ័ពរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


