ព័ត៌មានអន្ដរជាតិ
Putin ៖ វិមានក្រឹមឡាំងដឹងថា បរទេសនឹងជ្រៀតជ្រែកក្នុងការបោះឆ្នោតរុស្ស៊ីឆ្នាំ២០២១
ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់នូវអ្វីដែលលោកប្រធានាធិបតី Vladimir Putin មើលឃើញថាជាការប៉ុនប៉ងដែលជៀសមិនរួចដោយបរទេសជាពិសេសលោកខាងលិចដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាដ៏សំខាន់របស់ប្រទេសរុស្ស៊ីដែលគ្រោងនឹងធ្វើឡើងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២១ខាងមុខនេះ។
ដោយស្ទើរតែសំដៅទៅលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន លោក Putin បាននិយាយថា “ជាការពិត ពួកគេនឹងព្យាយាមជ្រៀតជ្រែក ពួកគេធ្វើអ្វីៗគ្រប់ពេលហើយមិនត្រឹមតែនៅក្នុងការបោះឆ្នោតរបស់យើងប៉ុណ្ណោះទេថែមទាំងនៅទូទាំងពិភពលោកផងដែរ។ យើងដឹងអំពីរឿងនេះហើយយើងកំពុងត្រៀមខ្លួនសម្រាប់រឿងនេះ”។
ក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំប្រចាំឆ្នាំ ប្រធានាធិបតីបានលើកឡើងថា ការប៉ុនប៉ងរបស់បរទេសដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតរុស្ស៊ីនឹងមានបញ្ហាប្រសិនបើប្រជាជនភាគច្រើនរបស់យើងមិនយល់ថាពួកគេមានកាតព្វកិច្ចទប់ទល់នឹងការជ្រៀតជ្រែកទេនោះ។
លោកបន្តថា “យើងត្រូវកំណត់ជោគវាសនារបស់យើង។ នេះគឺមានសារៈសំខាន់ណាស់សម្រាប់ស្ថានភាពផ្ទៃក្នុងនៃសង្គមរបស់យើង”។
លោក Putin ក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីមានភាពបើកចំហមិនធ្លាប់មានពីមុនមកនៅពេលនិយាយដល់អ្នកសង្កេតការណ៍បោះឆ្នោតហើយលោកបានលើកទឹកចិត្តឲ្យមានតម្លាភាពបន្ថែមទៀតដើម្បីធានាភាពទុកចិត្តរបស់សាធារណជននៅក្នុងដំណើរការបោះឆ្នោតនេះ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ប្រទេសរុស្ស៊ីគ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំក្រោយដោយមានសមាជិកសភាចំនួន៤៥០រូបត្រូវឈរឈ្មោះ។ គណបក្សចំនួន១៦ត្រូវបានរំពឹងថានឹងចូលរួម។ ការស្ទង់មតិបង្ហាញថា គណបក្ស United Russia ដែលកំពុងកាន់អំណាចរបស់ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះសំឡេងភាគច្រើន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីបំផុត ពូទីន ផ្ញើសារទៅ ចូ បៃដិន
ចុចអាន៖ ច្បាប់ថ្មីរបស់រុស្ស៊ី៖ មួយជីវិតនេះ ពូទីន ធ្វើអ្វីក៏គ្មានទោសដែរ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង