Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនបង្កើនការការពារពីការគំរាមរបស់ចិន និងកូរ៉េខាងជើង

បានផុស

នៅ

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានផ្តល់សញ្ញាដល់ប្រទេសកូរ៉េខាងជើង និងប្រទេសចិនថា លោកនឹងជួយពង្រឹងវិស័យយោធារបស់ជប៉ុនដើម្បីប្រឆាំងនឹងការគំរាមកំហែងនានាដែលពួកគេបានធ្វើដល់ប្រទេសនេះដោយផ្តល់ប្រាក់ប្រមាណ ៥ ពាន់លានដុល្លារសម្រាប់ការស្ទាក់ចាប់មីស៊ីលនៅតាមសមុទ្រ និងមីស៊ីលថ្មីប្រឆាំងនាវា ។

គណៈរដ្ឋមន្រ្តីរបស់លោកនៅថ្ងៃសុក្រនេះបានអនុញ្ញាតឲ្យចំណាយប្រាក់ដើម្បីបន្ថែមនាវាពិឃាតបំពាក់ដោយប្រព័ន្ធរ៉ាដា Aegis ចំនួនពីរគ្រឿងដល់កងនាវារបស់ជប៉ុនដោយធ្វើឲ្យកងនាវានេះកើនដល់ ១០ គ្រឿង និងធ្វើឲ្យវាធំជាងគេនៅពីក្រោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ។ ពួកគេក៏នឹងអភិវឌ្ឍមីស៊ីលបាញ់ចេញពីនាវារយៈចម្ងាយឆ្ងាយដែលអាចទប់ទល់នឹងការគំរាមកំហែងនៅតាមសមុទ្រ និងប្រឆាំងនាវាចម្បាំងមកពីចិនដែលបានចុះចតនៅជិតកោះសមុទ្រចិនខាងកើតដែលគ្មានមនុស្សរស់នៅ និងអះអាងទាមទារដោយប្រជាជាតិទាំងពីរនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Katsunobu Kato លេខាធិការខុទ្ទកាល័យបានប្រាប់សន្និសីទកាសែតមួយថា “ជប៉ុននឹងពង្រឹងសមត្ថភាពការពារខ្លួនពីការគំរាមកំហែងពីខាងក្រៅដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកកងកម្លាំងស្វ័យការពារ” ។

កាសែត Nikkei បានរាយការណ៍ថាមិនមានចំនួនទឹកប្រាក់ត្រូវបានផ្តល់ឲ្យសម្រាប់ការចំណាយសម្រាប់ប្រព័ន្ធការពារមីស៊ីលផ្លោងថ្មីនៅក្នុងផែនការថវិកាឆ្នាំសារពើពន្ធបន្ទាប់ទេ ប៉ុន្តែការចំណាយសម្រាប់នាវាពិឃាតនេះមានចំនួនជិត ៥ ពាន់លានដុល្លារ ។ ចំណែកទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ការចំណាយលើការអភិវឌ្ឍមីស៊ីលថ្មីនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣៣.៥ ពាន់លានយ៉េន (៣២៤ លានដុល្លារ) ។

ថវិកានេះមិនរាប់បញ្ចូលការចំណាយសម្រាប់ផែនការដែលត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់លោក Shinzo Abe នោះទេដើម្បីអភិវឌ្ឍប្រព័ន្ធមីស៊ីលដែលអនុញ្ញាតឲ្យប្រទេសនេះវាយប្រហាររ៉ុកកែតរបស់សត្រូវ មុនពេលពួកគេបាញ់ចេញពីជើងទម្រដោយមើលឃើញថានេះជាវិធានការការពារ ។

ប្រទេសជប៉ុនចាត់ទុកប្រព័ន្ធ Aegis មកពីក្រុមហ៊ុន Lockheed Martin Corp ជាការការពារមួយពីការគំរាមកំហែងនៃមីស៊ីលដែលកំពុងកើនឡើងរបស់ចិន និងកូរ៉េខាងជើង ។ កាលពីខែមិថុនាលោក Taro Kono រដ្ឋមន្រ្តីក្រសួងការពារជាតិបានប្រកាសដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Ashore ដែលមានតម្លៃប្រមាណ ៥ ពាន់លានដុល្លារ ប៉ុន្តែក្រោយមកត្រូវលុបចោលដោយសារបញ្ហាការចំណាយ និងសុវត្ថិភាព ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម