ព័ត៌មានអន្ដរជាតិ
អ្វីទៅជា វាំងននដែក?
“វាំងននដែក” គឺជាឈ្មោះដែលត្រូវបានផ្តល់ឲ្យរបាំងនយោបាយ មនោគមវិជ្ជា និងយោធា ដែលពុះចែកអ៊ឺរ៉ុបខាងលិច ពីអឺរ៉ុបខាងកើត ចន្លោះពេលនៃចុងបញ្ចប់សង្គ្រាមលោកលើកទីពីរ និងការដួលរលំនៃសហភាពសូវៀត។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ត្រូវបានគេសរសើរ ដោយសារតែការដាក់បញ្ចូលពាក្យនេះ ទៅក្នុងសុន្ទរកថាឆ្នាំ១៩៤៦ ពេលដែលលោកនិយាយអំពីរដ្ឋកុម្មុយនិស្តថា “ពី Stettin នៅ Baltic ទៅដល់ Trieste នៅ Adriatic, វាំងននដែក បានធ្លាក់ចុះ ពាសពេញទ្វីបអឺរ៉ុប”។
លោកបានថ្លែងសុន្ទរកថា នៅពេលចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសូវៀត កំពុងបែងចែកអឺរ៉ុបទៅជា “ផ្នែកនៃឥទ្ធិពល” ខណៈពួកគេរៀបផែនការសន្តិភាពក្រោយសង្គ្រាម ជាមួយក្តីសង្ឃឹមថា នឹងចៀសវាងកំហុសដែលបង្កើតឡើងបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីមួយ។

ទោះដំបូងមានភាពស្មោះត្រង់ ប៉ុន្តែកិច្ចពិភាក្សាចាប់ផ្តើមបែកបាក់បន្តិចម្តងៗ នៅពេលមេដឹកនាំសូវៀតលោក Joseph Stalin ធ្វើការ បង្កើតតំបន់ការពាររដ្ឋសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត ដើម្បីការពារប្រទេសរុស្ស៊ី ពីការវាយប្រហារដោយអឺរ៉ុបកណ្តាល ដែលបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចថា សូវៀតអាចក្លាយជាអ្នកមានអំណាចគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទ្វីបទាំងមូល។
ហេតុនេះ នាំឲ្យមានការបង្កើតអង្គការណាតូនៅឆ្នាំ១៩៤៩ ហើយជំរុញឲ្យមានការបង្កើតសន្ធិសញ្ញាគូប្រជែង គឺសន្ធិសញ្ញាទីក្រុងវ៉ាសូវីនៃរដ្ឋសូវៀតនៅឆ្នាំ ១៩៥៥។
ពាណិជ្ជកម្ម ការធ្វើចំណាកស្រុក ការផ្លាស់ប្តូរវប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា រវាងប្លុកទាំងពីរត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ដោយសារតែភាគីទាំងពីរ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមប្រូកស៊ីប្រឆាំងនឹងគ្នាទៅវិញទៅមក, ចូលរួមក្នុងការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងឌឺដងដាក់គ្នាក្នុងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ទោះបីជាព្រំដែនខាងកើត-ខាងលិច មានមនោគមវិជ្ជាច្រើនក៏ដោយ ប៉ុន្តែវាបានរួមបញ្ចូលព្រំដែនរូបវន្តមួយចំនួន ជាពិសេសជញ្ជាំងប៊ែរឡាំង ដែលបានបំបែកទីក្រុងបែរឡាំងខាងលិច ពីអាល្លឺម៉ង់ខាងកើតចាប់ពីឆ្នាំ១៩៦១ រហូតដល់ការដួលរលំនៅឆ្នាំ ១៩៨៩។
នៅឆ្នាំដដែលនោះ ប្រទេសប៉ូឡូញបានរំលាយរដ្ឋាភិបាលកុម្មុយនិស្តរបស់ខ្លួន និងបង្កើតលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលជាសញ្ញានៃការចាប់ផ្តើមនៃការបញ្ចប់សម្រាប់វាំងននដែក ដែលបានដួលរលំនៅឆ្នាំ ១៩៩១ ជាមួយនឹងការរំលាយសហភាពសូវៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ព្រមានថា “វាំងននដែកថ្មី” ចាប់ផ្តើមទម្លាក់ចុះមកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


