ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា “វាំងននដែកថ្មី” ចាប់ផ្តើមទម្លាក់ចុះមកហើយ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី ៣០ខែមិថុនាថា វាំងននដែកថ្មីមួយ បានចាប់ផ្តើមទម្លាក់ចុះហើយ នៅពាសពេញទ្វីបអឺរ៉ុបបន្ទាប់ពីការលុកលុយនៅអ៊ុយក្រែន។
លោក Sergei Lavrov បាននិយាយនៅក្នុងទីក្រុង Minsk បន្ទាប់ពីជួបជាមួយមេដឹកនាំបេឡារុសថា ប្រទេសរុស្ស៊ី លែងជឿទុកចិត្តលើសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបលើអ្វីៗទាំងអស់ ចាប់ពីពេលនេះតទៅ។ លោកបន្តថា ចំពោះវាំងននដែកដែលសំខាន់ វាបានធ្លាក់ចុះរួចទៅហើយ។ គេគួរតែប្រយ័ត្នកុំឲ្យប៉ះអ្វីទាំងអស់។
ការព្រមាននេះកើតឡើង បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាលើរុស្ស៊ី ជាការសងសឹកចំពោះលោកពូទីន ដែលបញ្ជាឲ្យកងទ័ព ចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកសេរី ចាប់ផ្តើមផ្តល់អាវុធដល់ទីក្រុង កៀវ ដើម្បីវាយតបត។
ដើមឡើយ ពាក្យថា “វាំងននដែក” គឺពិពណ៌នាអំពីវិធីដែលសហភាពសូវៀត និងរដ្ឋសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត បានកាត់ផ្តាច់ទំនាក់ទំនងជាមួយបស្ចិមប្រទេស បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។
ឥឡូវនេះ បណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមកាត់ខ្លួនចេញពីប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោក និងសណ្តាប់ធ្នាប់ដែលបានបង្កើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lavrov បានព្យាយាមច្រានចោលការដែលខ្លួនត្រូវបានគេទុកនៅឯកោ ដោយនិយាយថា ទីក្រុងមូស្គូមិនមានទំនាក់ទំនងការទូតជាមួយសហភាពអឺរ៉ុប ចាប់តាំងពីខ្លួនបានវាយប្រហារអ៊ុយក្រែនលើកចុងក្រោយ ក្នុងឆ្នាំ ២០១៤មកម្ល៉េះ។
លោក លើកឡើងថា សហភាពអឺរ៉ុប មិនចាប់អារម្មណ៍ ចង់ដឹងអ្វី អំពីផលប្រយោជន៍របស់យើងនោះទេ។ ពួកគេចាប់អារម្មណ៍លើអ្វីដែលបានសម្រេចចិត្ត នៅទីក្រុងព្រុចសែល។ ហើយអ្វីដែលបានសម្រេចចិត្តនៅទីក្រុងវ៉ាស៊ីនតោន គឺត្រូវបានសម្រេចនៅទីក្រុងព្រុចសែល។
គួរបញ្ជាក់ថា ឥឡូវនេះ រុស្ស៊ីបានឈានចូលដល់ខែទីប្រាំហើយ នៃការប្រយុទ្ធ ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីអ្វីដែលត្រូវបានសន្មត់ថាជា “ប្រតិបត្តិការយោធាពិសេស” គួរឲ្យភ្ញាក់ផ្អើល។
ទោះបីជាទទួលបានលទ្ធផលវិជ្ជមាននៅភាគខាងត្បូង និងខាងកើតក៏ដោយ ប៉ុន្តែរុស្ស៊ី ហាក់ដូចជាជួបឧបសគ្គក្នុងសមរភូមិ នៅកោះពស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


