ព័ត៌មានអន្ដរជាតិ
គិតត្រឹមពេលនេះ មាន សមាជិករដ្ឋាភិបាលអង់គ្លេស ៥០រូបហើយ បានលាលែងតំណែង
រដ្ឋមន្ត្រីម្នាក់ទៀតហើយ បានលាលែងពីរដ្ឋាភិបាលអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ទី ០៧ខែកក្កដានេះ។
រដ្ឋមន្ត្រីវិទ្យាសាស្ត្រលោក George Freeman និយាយថា លោកនាយករដ្ឋមន្ត្រី Boris Johnson បានបង្ហាញពី “កង្វះតម្លាភាព និងភាពស្មោះត្រង់ជាមួយសភា”។

លោក Freeman បានក្លាយជាសមាជិកទី ៥០នៃរដ្ឋាភិបាលអង់គ្លេស ដែលបានលាលែងពីតំណែង។
មុននេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Damian Hinds ក៏បានប្រកាសចាកចេញពីរដ្ឋាភិបាល ផងដែរ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រី២រូបដំបូងគេ ដែលបានលាលែងពីរដ្ឋាភិបាល គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Sajid Javid និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak។

រដ្ឋមន្ត្រីទាំងពីរបានផ្តោតលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រងរដ្ឋបាល តាមស្តង់ដារ។
លោក Javid លើកឡើងថា លោកបានបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រងផលប្រយោជន៍ជាតិ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។

លោកក៏បាននិយាយដែរថា សមាជិកសភា និងសាធារណជនជាច្រើន បានបាត់បង់ទំនុកចិត្តហើយលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រង ដើម្បីផលប្រយោជន៍ជាតិ។
ដោយឡែក លោក Sunak និយាយថា “ខ្ញុំស្ទាក់ស្ទើរក្នុងការ បន្តតំណែងដូចនេះ។ សាធារណជនរំពឹងថា រដ្ឋាភិបាលនឹងត្រូវបានអនុវត្តបានត្រឹមត្រូវ មានសមត្ថកិច្ច និងយកចិត្តទុកដាក់។ ខ្ញុំទទួលស្គាល់ថា នេះអាចជាការងាររដ្ឋមន្ត្រីចុងក្រោយរបស់ខ្ញុំ ប៉ុន្តែខ្ញុំជឿថា ស្តង់ដារទាំងនេះមានតម្លៃតស៊ូ ហើយនោះហើយជាមូលហេតុដែលខ្ញុំលាលែងពីតំណែង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


