Connect with us

ព័ត៌មានអន្ដរជាតិ

រឿង៥យ៉ាង នាំលោក Boris Johnson ធ្លាក់ចេញពីតំណែង នាយករដ្ឋមន្ត្រី អង់គ្លេស (មានវីដេអូ)

បានផុស

នៅ

ជាង៣ឆ្នាំមុន លោក Boris Johnson បានដឹកនាំគណបក្សអភិរក្ស ទទួលបានជ័យជម្នះធំបំផុតក្នុងការបោះឆ្នោត ចាប់តាំងពីឆ្នាំ ១៩៨៧មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវ​នេះ លោកនាយក​រដ្ឋមន្ត្រី​ បាន​បាត់​បង់​ការ​គាំទ្រ​ពី​សមាជិក​សភា​របស់​ខ្លួន ហើយយល់ព្រម​លាលែង​ពី​តំណែង។ តើមានរឿងអ្វីខ្លះ ទើបធ្វើឲ្យលោក Boris Johnson ត្រូវធ្លាក់ចេញពីតំណែង?

ខាងក្រោមនេះជារឿងរ៉ាវទាំងប្រាំដែលនាំឲ្យលោក Johnson ធ្លាក់ចេញពីតំណែង៖

១. រឿងរ៉ាវរបស់ Chris Pincher

នៅថ្ងៃពុធទី ២៩ ខែមិថុនា សមាជិកសភា Chris Pincher (នៅពេលនោះជាអនុប្រធានគណបក្សអភិរក្សនិយម)​ បានទៅក្លិបសមាជិកឯកជនមួយកន្លែង ក្នុងទីក្រុងឡុងដ៍។ ពាក្យសម្តីរបស់គាត់គឺ “ផឹកច្រើនពេក និង ខ្មាស់ខ្លួនឯង”។

គាត់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ថា គាត់បានលូកលាន់​បុរស​ពីរ​នាក់ ដែល​នាំឲ្យ​មាន​ការ​ចោទ​ប្រកាន់ផ្សេងៗជាច្រើន។

ដំបូង ការិយាល័យ Downing Street និយាយថា លោក Johnson មិនបានដឹងពីការចោទប្រកាន់ជាក់លាក់ ប្រឆាំងលោក Pincher ទេ មុនពេលតែងតាំងគាត់ជាអនុប្រធាននៅខែកុម្ភៈ។

នៅថ្ងៃទី៤ខែកក្កដា BBC រាយការណ៍ថា លោក Johnson បានដឹងពីពាក្យបណ្តឹងផ្លូវការមួយ។ នៅថ្ងៃបន្ទាប់ អតីតមន្ត្រីរាជការ Lord McDonald និយាយថា នាយករដ្ឋមន្ត្រីត្រូវបានគេប្រាប់អំពីពាក្យបណ្តឹងនេះដោយផ្ទាល់។

បន្ទាប់មកលោក Johnson បានសារភាពថា គាត់ត្រូវបានគេប្រាប់នៅឆ្នាំ ២០១៩ ហើយបានសុំទោសសម្រាប់ការតែងតាំងលោក Pincher ជាអនុប្រធាន។

២. ពិធីជប់លៀងអំឡុងវិបត្តិកូវីដ

នៅមេសាឆ្នាំនេះ នាយករដ្ឋមន្ត្រី ត្រូវបានពិន័យចំពោះការបំពានច្បាប់បិទខ្ទប់ បន្ទាប់ពីបានចូលរួមក្នុងការជួបជុំនៅថ្ងៃខួបកំណើតរបស់គាត់ក្នុងខែមិថុនា ឆ្នាំ២០២០។

គាត់ក៏បានសុំទោសផងដែរ សម្រាប់ការទៅជប់លៀងនៅសួន Downing Street អំឡុងពេលការបិទខ្ទប់លើកដំបូង។

រឿងកាន់តែធំ ប៉ូលិស បានចេញការផាកពិន័យចំនួន១២៦ ដល់មនុស្ស ៨៣ នាក់ សម្រាប់ការបំពានច្បាប់បិទខ្ទប់នៅ Downing Street និង Whitehall។

ហើយរបាយការណ៍របស់មន្ត្រីរាជការជាន់ខ្ពស់ លោកស្រី Sue Gray បានពិពណ៌នាអំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់​ ដែលបុគ្គលិកនយោបាយ បំពានច្បាប់បិទខ្ទប់។

កាលពីខែធ្នូឆ្នាំមុន លោក Johnson បានប្រាប់សភាថា “គោលការណ៍ណែនាំទាំងអស់ ត្រូវបានអនុវត្តទាំងស្រុងនៅក្នុងការិយាល័យ Downing Street។ ឥឡូវ​នេះ គាត់​កំពុង​ត្រូវ​បាន​គណៈកម្មាធិការ​សភា​ស៊ើបអង្កេត​ថា តើ​គាត់​បាន​បំភាន់​សភា​ដោយ​ចេតនា​ឬ​ក៏អត់”។

៣. វិបត្តិតម្លៃទំនិញឡើងថ្លៃ និងការកើនឡើងពន្ធ

អតិផរណាបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២២ ដល់ ៩,១%។

ហេតុផលមួយចំនួន គឺនៅក្រៅការគ្រប់គ្រងរបស់លោក Boris Johnson។ ឧទាហរណ៍ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បាននាំឲ្យមានការកើនឡើងនៃតម្លៃប្រេង និងម្ហូបអាហារ។

ហើយខណៈពេលដែលរដ្ឋាភិបាលបានចាត់វិធានការមួយចំនួន ឧទាហរណ៍ដូចជាការកាត់បន្ថយពន្ធប្រេងឥន្ធនៈចំនួន ៦ផេននីក្នុងមួយលីត្រនោះ, រដ្ឋាភិបាលក៏បានដំឡើងពន្ធផងដែរនៅក្នុងខែមេសា។ ការធានារ៉ាប់រងជាតិបានកើនឡើង ១.២៥ ផេននី។

រដ្ឋាភិបាលនិយាយថា ការដំឡើងពន្ធនឹងចំណាយសម្រាប់ការថែទាំសុខភាព និងសង្គម។ អ្នកណាដែលរកចំណូលបានច្រើនជាង ៣៤ ០០០ ផោនក្នុងមួយឆ្នាំ នឹងនៅតែបង់ពន្ធបន្ថែមទៀត។

៤. ជម្លោះ Owen Paterson

នៅខែតុលាឆ្នាំ២០២១ គណៈកម្មាធិការសភា បានផ្តល់អនុសាសន៍ឲ្យផ្អាកការងារអតីតសមាជិកសភាគណបក្សអភិរក្សនិយម លោក Owen Paterson រយៈពេល៣០ថ្ងៃ។

គណៈកម្មាធិការនិយាយថា គាត់បានបំពានច្បាប់បញ្ចុះបញ្ចូល ដើម្បីព្យាយាមផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនដែលបង់ប្រាក់ឲ្យគាត់។

ប៉ុន្តែក្រុមអភិរក្សនិយម ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី បានបោះឆ្នោតផ្អាកការព្យួរការងាររបស់គាត់ ហើយបង្កើតគណៈកម្មាធិការថ្មីមួយ ដើម្បីពិនិត្យមើលពីរបៀបដែលការស៊ើបអង្កេតត្រូវបានអនុវត្ត។

បន្ទាប់ពីផ្ទុះការតវ៉ា លោក Paterson បានលាលែងពីតំណែង។ លោក Johnson ក្រោយមកបានសារភាពថា គាត់ជួបស្ថានភាព​វឹកវរ ក្នុងការដោះស្រាយករណីរបស់លោក Paterson។

៥. កង្វះការយកចិត្តទុកដាក់ និងគំនិត

លោក Boris Johnson បានឈ្នះសំឡេងភាគច្រើន ដោយសារគោលនយោបាយច្បាស់លាស់ និងងាយស្រួល Get Brexit Done។

ប៉ុន្តែចាប់តាំងពីពេលនោះមក អ្នករិះគន់បាននិយាយថា មានកង្វះខាតក្នុងការយកចិត្តទុកដាក់ និងគំនិតនៅក្នុងវិមាន Downing Street។

អតីតទីប្រឹក្សាប្រែក្លាយជាអ្នករិះគន់លោក Dominic Cummings បានចោទប្រកាន់លោក Jonhson ម្តងហើយម្តងទៀតថា ជាអ្នកមិនមានការគ្រប់គ្រង ដោយផ្លាស់ប្តូរពីតំណែងមួយទៅតំណែងមួយ។

អ្នក​ខ្លះ​ទៀត​បាន​ចោទ​សួរ​ពី​ទស្សនវិជ្ជា​របស់​នាយក​រដ្ឋមន្ត្រី។ កាលពីខែមិថុនា សមាជិកសភាអភិរក្សនិយម និងជាអតីតរដ្ឋមន្ត្រីលោក Jeremy Hunt បានចោទប្រកាន់លោក Johnson ថាខ្វះ សុចរិតភាព សមត្ថភាព និងចក្ខុវិស័យ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Boris Johnson យល់ព្រម លាលែងពីតំណែងនាយករដ្ឋមន្ត្រី អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី
ព័ត៌មានជាតិ១១ នាទីutes មុន

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី អញ្ជើញជាអធិបតីទទួលថវិកាពី ព្រះមហាក្សត្រ និងព្រះមហាក្សត្រីក្នុងឱកាសទិវា ៨ឧសភា

សន្តិសុខសង្គម៤២ នាទីutes មុន

ស្នងការខេត្តបន្ទាយមានជ័យ ជំរុញឲ្យពលរដ្ឋដាក់ពាក្យបណ្ដឹង ក្រោយគណនីហ្វេសប៊ុកមួយយករូបថតទៅផ្សព្វផ្សាយរឿងកម្ចីអនឡាញ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ

កីឡា១ ម៉ោង មុន

កម្ពុជា​ឈរ​លេខ២​ពី​ ចំនួនអ្នក​គាំទ្រ​​ទស្សនាផ្ទាល់​ច្រើន​បំផុត​ មុន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

ចរាចរណ៍១៩ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២០ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៧ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

មុខសញ្ញាលួច
សន្តិសុខសង្គម២២ ម៉ោង មុន

«ធី ដៃមួយពាន់» ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានី ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម