ក្រុមហ៊ុន Moderna ថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Moderna ថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី

Published

on

ក្រុមហ៊ុនផលិតឱសថសហរដ្ឋអាមេរិក Moderna រំពឹងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ។

ក្រុមហ៊ុន Moderna បាននិយាយថា “វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna នឹងការពារប្រឆាំងនឹងវីរុស SARS-CoV-2 ដែលត្រូវបានរកឃើញថ្មីៗនេះនៅក្នុងចក្រភពអង់គ្លេស ។ យើងនឹងធ្វើតេស្តវ៉ាក់សាំងបន្ថែមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីបញ្ជាក់ពីការរំពឹងទុកនេះ” ។

កាលពីសប្តាហ៍មុនទីក្រុងឡុងដ៍បានប្រកាសថា វីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេសដោយបន្ថែមថាវីរុសក្លាយពូជថ្មីនេះមានលទ្ធភាពចម្លងបានរហូតដល់ ៧០ ភាគរយច្រើនជាងប្រភេទវីរុស SARS-CoV-2 ដទៃទៀត ។ បន្ទាប់ពីព័ត៌មាននេះលេចចេញមកប្រទេសជាច្រើនបានផ្អាកការធ្វើដំណើរទៅ និងមកពីអង់គ្លេស ។ ទោះយ៉ាងណាក៏ដោយមិនមានភ័ស្តុតាងណាមួយដែលបង្ហាញថាវីរុសក្លាយពូជប្រភេទថ្មីនេះមានលក្ខណៈបង្កជំងឺធ្ងន់ធ្ងរនោះទេ ។

កាលពីថ្ងៃពុធរដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា វីរុសក្លាយពូជប្រភេទថ្មីនៃវីរុស SARS-CoV-2 ដែលត្រូវបានគេអះអាងថាមានប្រភពមកពីអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ខណៈកាលពីថ្ងៃព្រហស្បតិ៍ចក្រភពអង់គ្លេសបានហាមឃាត់ការចូលមករបស់អ្នកដំណើរមកពីអាហ្វ្រិកខាងត្បូងផងដែរ ។

ទន្ទឹមនោះកាលពីដើមសប្តាហ៍នេះក្រុមហ៊ុនផលិតវ៉ាក់សាំងរុស្ស៊ីបាននិយាយថា វ៉ាក់សាំង Sputnik V នឹងមានប្រសិទ្ធភាពប្រឆាំងនឹងការវិវត្តនៃជំងឺកូវីដ ១៩ រួមទាំងវីរុសក្លាយពូជប្រភេទថ្មីនេះផងដែរ ខណៈសហស្ថាបនិកក្រុមហ៊ុនឱសថ BioNTech បានធានាដូចគ្នាថា វ៉ាក់សាំងរបស់ខ្លួនគឺទំនងជានឹងមានប្រសិទ្ធភាពប្រឆាំងនឹងការវិវត្តវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីដែលបានរកឃើញនៅក្នុងចក្រភពអង់គ្លេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី អះអាងថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូរ៉ូណាក្លាយប្រភេទថ្មី

ចុចអាន ៖ ឡាវ ហាមនាំចូលគ្រឿងសមុទ្រពី ថៃ បន្ទាប់ពីផ្ទុះកូវីដនៅ សាមុត សាខន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services