Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃ កាន់តែរើសអើងពលករចំណាកស្រុកមីយ៉ាន់ម៉ា ដល់ថ្នាក់អ្នកខ្លះហ៊ានប្រមាថអាយុជីវិត

បានផុស

នៅ

បន្ទាប់ពីការផ្ទុះករណីឆ្លងជំងឺកូវីដ១៩ក្នុងចំណោមពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា មានជនជាតិថៃម្នាក់បាន comment នៅលើ YouTube ថា “នៅទីណាក៏ដោយ បើអ្នកឃើញជនជាតិមីយ៉ាន់ម៉ា បាញ់សម្លាប់ពួកគេទៅ”។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ទុះករណីឆ្លងក្នុងសហគមន៍ដែលត្រូវបានគេរកឃើញដំបូងនៅផ្សារអាហារសមុទ្រក្បែរទីក្រុងបាងកកបានបញ្ឆេះឲ្យមានការរើសអើងនិងពាក្យសម្តីស្អប់ខ្ពើមតាមបណ្តាញអ៊ីនធើណិតក៏ដូចជាសំណួរទាក់ទងនឹងទង្វើរបស់ពលករចំណាកស្រុករាប់លាននាក់ផងដែរ។

លោក Sompong Srakaew នៃបណ្តាញការពារការងារដែលជាអង្គការថៃកំពុងជួយពលករចំណាកស្រុកបាននិយាយថា “ប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវបានគេចាត់ទុកថាជាអ្នកធ្វើឲ្យរីករាលដាលនៃជំងឺកូវីដ១៩ប៉ុន្តែតាមពិតវីរុសនេះឆ្លងមិនរើសមុខនោះទេ”។

លោកបាននិយាយថា ក្រៅពីអារម្មណ៍ប្រឆាំង ពលករមកពីប្រទេសមីយ៉ាន់ម៉ាក៏កំពុងត្រូវបានរារាំងមិនឲ្យជិះឡានក្រុង ឡានតាក់ស៊ី ម៉ូតូឌុបនិងចូលការិយាល័យផងដែរ។

ការ comment ដ៏ខ្លាំងក្លាមួយទៀតលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានមើលឃើញដោយ Reuters បានអំពាវនាវកុំឲ្យព្យាបាលពលករចំណាកស្រុកដែលឆ្លងមេរោគនេះឲ្យសោះនិងត្រូវដាក់ទណ្ឌកម្មចំពោះអ្នកដែលបាននាំពួកគេចូលក្នុងប្រទេស។

ក្រុមអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយសង្គមឯករាជ្យដើម្បីសន្តិភាពបាននិយាយថា ខ្លួនបានរកឃើញថាមានមតិរាប់រយត្រូវបានចាត់ថ្នាក់ថាជាការនិយាយស្អប់ខ្ពើមនៅលើ YouTube, Facebook និង Twitter។

លោក Saijai Liangpunsakul មកពីក្រុមនេះបាននិយាយថា “Comment ទាំងនោះរួមមានភាសាប្រកាន់ជាតិសាសន៍ដែលមានគោលបំណងបង្កឲ្យមានការរើសអើងនិងការជំរុញអារម្មណ៍ជាតិនិយមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនអ្នកលេងបណ្តាញសង្គមទាំងអស់សុទ្ធតែបង្ហាញគំនិតអវិជ្ជមានទេ ជនជាតិថៃខ្លះក៏បានការពារពលករចំណាកស្រុកមីយ៉ាន់ម៉ាដែរ។

ការផ្ទុះជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងនៅសប្តាហ៍មុនក្នុងផ្សារបង្គាមួយនៅខេត្ត សាមុត សាខន ដែលមានចម្ងាយត្រឹមតែ៣៥គីឡូម៉ែត្រប៉ុណ្ណោះពីកណ្តាលទីក្រុង បាងកក។

ចាប់តាំងពីពេលនោះមក ការឆ្លងជិត១,៣០០ករណីដែលជាប់ទាក់ទងនឹងទីផ្សារនេះត្រូវបានគេរកឃើញខណៈពេលដែលមនុស្សរាប់ពាន់នាក់ត្រូវធ្វើចត្តាឡីស័ក។

ប្រទេសថៃមានពលករមីយ៉ាន់ម៉ាជិត១.៦លាននាក់ប៉ុន្តែតួលេខពិតប្រាកដគឺខ្ពស់ជាងនេះដោយសារតែជនអន្តោប្រវេសន៍ខុសច្បាប់។ ជនចំណាកស្រុកភាគច្រើនជាពលករឬធ្វើការនៅក្នុងឧស្សាហកម្មនានា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ

ចុចអាន៖ ថៃ ហាមពលករចំណាកស្រុកចេញពីកន្លែងមានហានិភ័យខ្ពស់ អ្នកល្មើសត្រូវមានទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម