ព័ត៌មានអន្ដរជាតិ
ឡើងកាន់អំណាចភ្លាម លោកស្រី Liz Truss ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅ អ៊ុយក្រែន (មានវីដេអូ)
នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោកស្រី Liz Truss បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងការហៅទូរស័ព្ទលើកដំបូងជាមួយមេដឹកនាំបរទេស ចាប់តាំងពីឡើងកាន់តំណែង ខណៈលោកស្រីបានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន និងបានរំលឹកឡើងវិញនូវការគាំទ្រដល់ទីក្រុង កៀវ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ចក្រភពអង់គ្លេស គឺជាអ្នកគាំទ្រអន្តរជាតិដ៏ធំមួយរបស់អ៊ុយក្រែន ដែលបានបញ្ជូនអាវុធប្រឆាំងរថក្រោះជិត ៧០០០ ដើម, មីស៊ីលរាប់រយគ្រាប់ និងរថពាសដែកប្រយុទ្ធជាច្រើនគ្រឿង។ លើសពីនេះ អង់គ្លេសក៏កំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែនផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកស្រី Truss បានឲ្យដឹងថា “នាយករដ្ឋមន្ត្រីបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅល្ងាចថ្ងៃអង្គារទី០៦ខែកញ្ញា ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ចក្រភពអង់គ្លេសចំពោះសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែន”។

“លោកស្រីនាយករដ្ឋមន្ត្រីនិយាយថា លោកស្រីទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ ហើយរីករាយទទួលយកការអញ្ជើញទៅជួបលោកប្រធានាធិបតី Zelensky ក្នុងប្រទេសអ៊ុយក្រែននាពេលឆាប់ៗនេះ”។
គួរបញ្ជាក់ថា លោកស្រី Liz Truss បានទទួលតំណែងជាមេដឹកនាំថ្មីនៃគណបក្សអភិរក្សកាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២២ ហើយបានក្លាយជានាយករដ្ឋមន្ត្រីស្រ្តីទី៣របស់ចក្រភពអង់គ្លេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មកស្គាល់ឲ្យច្បាស់ពី លោកស្រី Liz Truss នាយករដ្ឋមន្ត្រីស្រ្តីទី៣ របស់ចក្រភពអង់គ្លេស
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


