ព័ត៌មានអន្ដរជាតិ
ចិនអះអាងពីទិន្នន័យប្រសិទ្ធភាពផ្សេងគ្នាសម្រាប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Sinopharm
នាយកប្រតិបត្តិនៃក្រុមហ៊ុនជីវសាស្ត្រជាតិចិន (CNBG) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា លទ្ធផលនៃប្រសិទ្ធភាពផ្សេងគ្នាសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ចិនដែលត្រូវបានចេញផ្សាយដាច់ដោយឡែកនៅក្នុងប្រទេសចិន និងនៅអារ៉ាប់រួមគឺពិត និងត្រឹមត្រូវ ។
ប្រទេសចិនបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនសម្ព័ន្ធភាព Sinopharm សម្រាប់ការប្រើប្រាស់ទូទៅកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ បន្ទាប់ពីក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងនេះបង្ហាញពីប្រសិទ្ធភាព ៧៩.៣៤ ភាគរយផ្អែកលើការវិភាគបណ្តោះអាសន្ននៃការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ។
អត្រានោះទាបជាងវ៉ាក់សាំងដដែលដែលរាយការណ៍ដោយប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី ៩ ធ្នូ ពោលប្រទេសនេះបានអះអាងវាមានប្រសិទ្ធភាព ៨៦ ភាគរយ ។

លោក Yang Xiaoming ប្រធានក្រុមហ៊ុន CNBG នៃសម្ព័ន្ធភាពក្រុមហ៊ុនវ៉ាក់សាំង Sinopharm បានប្រាប់សារព័ត៌មាន Global Times ថា ប្រទេសនានាមានភាពខុសប្លែកគ្នាជាក់លាក់នៃបទដ្ឋាន និងនីតិវិធីរបស់ពួកគេក្នុងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺ ហើយលទ្ធផលចុងក្រោយនៃការកំណត់ករណីជំងឺកូវីដ ១៩ គឺខុសគ្នា ។
លោក Yang បាននិយាយថា “ហេតុដូច្នេះហើយវាមានភាពខុសគ្នារវាងទិន្នន័យពហុប្រទេសដែលយើងបានពិនិត្យមើល និងទិន្នន័យអត្រាការពារដែលត្រូវបានវាយតម្លៃដោយអារ៉ាប់រួម និងបារ៉ែន” ។
ទន្ទឹមនោះលោក Yang បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតសម្រាប់ទិន្នន័យនេះថា “ប៉ុន្តែលទ្ធផលទាំងពីរនេះគឺពិត និងត្រឹមត្រូវ” ។

លោក Yang បាននិយាយថា ក្រុមហ៊ុន CNBG មិនបានចូលរួមក្នុងការវិភាគ ឬការពិនិត្យឡើងវិញនូវទិន្នន័យការសាកល្បងព្យាបាលដែលត្រូវបានចេញផ្សាយដោយនិយតករនៅក្នុងប្រទេសដែលវ៉ាក់សាំងរបស់ខ្លួនកំពុងត្រូវបានសាកល្បងនោះទេ ។
ទន្ទឹមនោះវ៉ាក់សាំងនេះដែលក៏ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្ត្រក្រុងប៉េកាំងរបស់ក្រុមហ៊ុន CNBG ដែលមានមូលដ្ឋាននៅទីក្រុង Wuhan កំពុងត្រូវបានធ្វើតេស្តនៅដំណាក់កាលទី ៣ នៃការសាកល្បងព្យាបាលនៅខាងក្រៅប្រទេសចិនផងដែរ .
លោក Yang បាននិយាយថា ការសាកល្បងសម្រាប់បេក្ខជនវ៉ាក់សាំងរបស់ក្រុមហ៊ុន CNBG បានជ្រើសរើសអ្នកចូលរួមជាង ៦០,០០០ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ មានប្រទេស១០ហើយ ដែលកុម្ម៉ង់ទិញវ៉ាក់សាំងកូវីដរបស់ចិន
ចុចអាន ៖ ចិន ប្រកាសចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនទាំងមូលដោយមិនគិតថ្លៃ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ