ព័ត៌មានអន្ដរជាតិ
Sinopharm ក្លាយជាក្រុមហ៊ុនចិន ធំដំបូងគេ កំពុងអភិវឌ្ឍន៍វ៉ាក់សាំង mRNA ប្រយុទ្ធជាមួយ Delta និង Beta
ក្រុមហ៊ុន Sinopharm កំពុងអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើបច្ចេកវិទ្យា mRNA ក្នុងស្រុក ហើយបានក្លាយជាក្រុមហ៊ុនឱសថចិនធំដំបូងគេ ដែលបានប្រើបច្ចេកវិទ្យានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាពិសេសវីរុសបំប្លែងខ្លួន Delta និង Beta។

ការអភិវឌ្ឍរបស់ក្រុមហ៊ុនឱសថដែលគ្រប់គ្រងដោយរដ្ឋនេះ បានកើតឡើងចំពេលដែលមានក្តីកង្វល់កាន់តែខ្លាំងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទអសកម្ម។
ការសិក្សាមួយចំនួនបានបង្ហាញថា វ៉ាក់សាំងប្រភេទនេះ បង្កើតអង្គបដិប្រាណតិចជាង បើប្រៀបធៀបជាមួយវ៉ាក់សាំងប្រភេទ mRNA។ វ៉ាក់សាំងអសកម្មដូចដែលមានស្រាប់របស់ក្រុមហ៊ុន Sinopharm គឺប្រើភាគល្អិតមេរោគដែលងាប់ ដើម្បីបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ខណៈវ៉ាក់សាំងប្រភេទ mRNA មានផ្ទុកការណែនាំហ្សែន ដែលប្រាប់កោសិកាឲ្យបង្កើតប្រូតេអ៊ីនមេរោគ នាំឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ។

Sinopharm មិនមែនជាក្រុមហ៊ុនចិនតែមួយគត់ដែលកំពុងអភិវឌ្ឍន៍វ៉ាក់សាំងប្រភេទ mRNA ផ្ទាល់ខ្លួននោះទេ។ ក្រុមហ៊ុនតូចៗដូចជា Walvax Biotechnology ក៏បានធ្វើការសាកល្បងរួចហើយផងដែរ។
ប៉ុន្តែការដាក់បញ្ចូលក្រុមហ៊ុនធំៗដូចជា Sinopharm ទៅក្នុងទីផ្សារ mRNA អាចផ្តល់ឲ្យប្រទេសចិន នូវបច្ចេកវិទ្យាជំរុញដ៏សំខាន់។

ក្រុមហ៊ុនផលិតថ្នាំអាល្លឺម៉ង់ BioNTech ដែលកំពុងសហការជាមួយដៃគូចែកចាយ Pfizer និង Fosun Pharma របស់ចិនដើម្បីផ្តល់វ៉ាក់សាំង mRNA របស់ខ្លួន គឺកំពុងផ្តោតលើទីផ្សារប្រទេសចិនហើយកំពុងរង់ចាំការយល់ព្រមជាផ្លូវការពីទីក្រុងប៉េកាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FT
ចុចអាន៖ ទីបំផុត ក្រុមហ៊ុន Sinopharm បញ្ចេញរបាយការណ៍អំពីប្រសិទ្ធភាពវ៉ាក់សាំង ដល់ពិភពលោក
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


