Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ៥២៧ករណីថ្ងៃនេះ

បានផុស

នៅ

នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥២៧ករណីដែលនាំឲ្យចំនួនសរុបកើនដល់៨,៩៦៦ករណីចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងក្នុងខែមករាឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មានអ្នកស្លាប់ថ្មីត្រូវបានគេរាយការណ៍ទេពោលគឺមានចំនួន៦៥នាក់ដដែល។

ករណីបន្ថែមនៅថ្ងៃអង្គារនេះគឺតិចជាងករណីថ្មី៧៤៥ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃចន្ទ។ ចំនួននេះគឺមានជាង៥០០ករណីនៅក្នុងខេត្ត សាមុត សាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងចុងក្រោយបង្អស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម