Connect with us

ព័ត៌មានអន្ដរជាតិ

ជំរំមួយនៅឥណ្ឌូនេស៊ី បណ្តុះបណ្តាលរបៀបក្លាយជាភេរវករសម្លាប់មនុស្ស មួយខែបង់៦,០០០ដុល្លារ

បានផុស

នៅ

ប៉ូលិសឥណ្ឌូនេស៊ីបានទម្លាយវីដេអូគួរឲ្យចាប់អារម្មណ៍បង្ហាញពីជំរំបណ្តុះបណ្តាលភេរវករមួយកន្លែងដែលនៅទីនោះ សមាជិកនៃក្រុមសកម្មជនបានរៀនពីរបៀបសម្លាប់មនុស្ស។

វីដេអូបណ្តុះបណ្តាលនេះត្រូវបានរកឃើញនៅលើកុំព្យូទ័រយួរដៃរបស់ជនសង្ស័យភេរវកម្មម្នាក់ដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗ។

This image has an empty alt attribute; its file name is 37554984-9108973-image-m-8_1609709875234-copy.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកមួយចំនួននៃក្រុមសកម្មជន Jemaah Islamiyah ត្រូវបានចាប់ខ្លួននាពេលថ្មីៗដែលជាហេតុនាំឲ្យអាជ្ញាធរយល់កាន់តែច្បាស់អំពីក្រុមភេវកម្មនេះ។ ពួកគេបានបង្វឹកសមាជិកហើយបន្ទាប់មកបញ្ជូនទៅប្រយុទ្ធនៅក្នុងប្រទេសស៊ីរី។

វីដេអូនៃការបណ្តុះបណ្តាលដែលត្រូវបានថតក្នុងអំឡុងឆ្នាំ២០១៣ដល់២០១៨និងពាក់ព័ន្ធជាមួយអ្វីដែលគេពិពណ៌នាថាជាកងកម្លាំងពិសេស JI គឺត្រូវបានទម្លាយដោយប៉ូលិសឥណ្ឌូនេស៊ី។

វីដេអូនេះបង្ហាញពីវគ្គបណ្តុះបណ្តាលដោយប្រើអាវុធ ការចាប់ពង្រត់ ការប្រយុទ្ធនិងការហ្វឹកហាត់រាងកាយ។

វាកើតឡើងបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំ JI ឈ្មោះ Aris Sumarsono ឬគេស្គាល់ថា Zulkarnaen កាលពីខែវិច្ឆិកា។ គាត់ស្ថិតក្នុងចំណោមអ្នកដែលបានរៀបចំការបំផ្ទុះគ្រាប់បែកនៅកោះបាលីឆ្នាំ២០០២។

អ្នកនាំពាក្យប៉ូលិសជាតិលោក Ahmad Ramadhan បាននិយាយថា ជំរំបណ្តុះបណ្តាលភេរវករនេះបាននិងកំពុងដំណើរការនៅទីតាំងចំនួន១២កន្លែង។ សកម្មជនមកពី៧ក្រុមត្រូវបានបណ្តុះបណ្តាល។

លោកបន្តថា ការបណ្តុះបណ្តាលក៏រួមមានលំហាត់ការពារខ្លួន ការហ្វឹកហាត់យោធានិងការស្ទាក់វាយប្រហារផងដែរ។

ក្រុមនីមួយៗមានអ្នកជ្រើសរើសរហូតដល់ទៅ១៥នាក់ហើយសមាជិកសរុបប្រមាណ៩៥នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលរួចទៅហើយ។

ពួកគេភាគច្រើនមានអាយុចន្លោះ១៩ដល់២៣ឆ្នាំហើយបន្ទាប់ពីចំណាយពេលប្រាំពីរខែនៅជំរំ ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ីរី។

អ្នកនាំពាក្យប៉ូលិសលោក Argo Yuwoni បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលត្រូវបានចាប់ខ្លួនឈ្មោះ Joko Priyono ឬគេស្គាល់ថា Karso បាននិយាយថា ការបណ្តុះបណ្តាលនេះត្រូវបង់ថ្លៃប្រហែល៦,០០០ដុល្លារក្នុង១ខែ។

បន្ទាប់មក ក្រុមនេះបានចំណាយប្រាក់ប្រហែល២៨,០០០ដុល្លារដើម្បីបញ្ជូនសិក្ខាកាមពី១០ទៅ១២នាក់ទៅប្រយុទ្ធនៅប្រទេស ស៊ីរី។

លោក Argo និយាយថា ប្រាក់ទាំងនេះបានមកពីសមាជិក JI។

Karso បានប្រាប់ប៉ូលិសថា ចំណុចស្នូលនៃការបណ្តុះបណ្តាលនេះគឺដើម្បីរៀបចំរកអ្នកដឹកនាំនាពេលអនាគតដែលយល់ច្បាស់ពីការពិតនៃក្រុមជីហាដ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម