ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ចាប់បានក្រុមភេរវករស្តាំនិយម ដែលគ្រោង ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាល
នៅថ្ងៃពុធទី០៧ខែធ្នូនេះ ប៉ូលិសរាប់ពាន់នាក់ បានបើកការវាយឆ្មក់ជាបន្តបន្ទាប់នៅទូទាំងប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងក្រុមជ្រុលនិយមដែលគេសង្ស័យថា ព្យាយាមផ្តួលរំលំរដ្ឋដោយប្រើអំពើហិង្សា។

រដ្ឋអាជ្ញាសហព័ន្ធនិយាយថា មន្ត្រីប្រហែល ៣០០០នាក់ បានធ្វើការឆែកឆេរនៅទីតាំងចំនួន១៣០ក្នុងរដ្ឋចំនួន១១ នៃរដ្ឋទាំង១៦របស់ប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងចលនា Reich Citizens។
សមាជិកមួយចំនួននៃក្រុមនេះ បានបដិសេធទទួលស្គាល់រដ្ឋធម្មនុញ្ញក្រោយសង្គ្រាមរបស់ប្រទេសអាល្លឺម៉ង់ ហើយបានអំពាវនាវឲ្យផ្តួលរំលំរដ្ឋាភិបាល។

រដ្ឋអាជ្ញានិយាយថា ពលរដ្ឋអាល្លឺម៉ង់ចំនួន២២នាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យថាជាសមាជិកនៅក្នុងអង្គការភេរវករ។ មនុស្សបីនាក់ផ្សេងទៀត រួមទាំងពលរដ្ឋរុស្ស៊ីម្នាក់ផងដែរ ត្រូវបានគេសង្ស័យថា គាំទ្រអង្គការនេះ។
យោងតាមការចុះផ្សាយរបស់កាសែត Der Spiegel, ទីតាំងដែលត្រូវឆែកឆេររួមមាន បន្ទាយកងកម្លាំងពិសេសរបស់អាល្លឺម៉ង់ KSK នៅទីក្រុង Calw។ អង្គភាពនេះ ធ្លាប់ត្រូវបានពិនិត្យតាមដានលើការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយទាហានស្តាំជ្រុលមួយចំនួន។

ទន្ទឹមនឹងការចាប់ខ្លួននៅប្រទេសអាល្លឺម៉ង់ រដ្ឋអាជ្ញានិយាយថា មនុស្សម្នាក់ ក៏ត្រូវបានឃុំខ្លួននៅទីក្រុង Kitzbuehel នៃប្រទេសអូទ្រីស និងម្នាក់ទៀតនៅទីក្រុង Perugia នៃប្រទេសអ៊ីតាលីផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ថា អាល្លឺម៉ង់ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


