អ៊ីរ៉ង់ ស្នើឲ្យប៉ូលិសអន្តរជាតិចាប់ខ្លួនលោក Trump និងមន្ត្រី៤៧នាក់ផ្សេងទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ស្នើឲ្យប៉ូលិសអន្តរជាតិចាប់ខ្លួនលោក Trump និងមន្ត្រី៤៧នាក់ផ្សេងទៀត

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Donald Trump និងមន្ត្រីសហរដ្ឋអាមេរិក៤៧នាក់ផ្សេងទៀតជាលើកទី២ជុំវិញការសម្លាប់ឧត្តមសេនីយ៍កំពូលរបស់ខ្លួនឈ្មោះ Qasem Soleimani កាលពីឆ្នាំមុនហើយបានស្នើសុំឲ្យប៉ូលិសអន្តរជាតិចេញសេចក្តីជូនដំណឹងពណ៌ក្រហមសម្រាប់ការចាប់ខ្លួនពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យតុលាការអ៊ីរ៉ង់លោក Gholamhossein Esmaili បាននិយាយកាលពីថ្ងៃអង្គារថា “សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការតាមរកនិងដាក់ទណ្ឌកម្មលើអ្នកដែលបញ្ជានិងប្រព្រឹត្តឧក្រិដ្ឋកម្មនេះ”។

ការស្នើសុំសេចក្តីជូនដំណឹងពណ៌ក្រហមគឺធ្វើឡើងចំខួបនៃការសម្លាប់លោក Soleimani នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅទីក្រុង បាកដាដ ប្រទេសអ៊ីរ៉ាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr News បានឲ្យដឹងថា លោក Esmaili បានហៅលោក Trump ថាជា “ពិរុទ្ធជនដ៏សំខាន់” នៅក្នុងការសម្លាប់លោក Soleimani។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសអន្តរជាតិនិយាយថា ខ្លួនមិនពិចារណាលើសំណើរសម្រាប់សេចក្តីជូនដំណឹងពណ៌ក្រហមដែលត្រូវបានគេគិតថា ជំរុញដោយការព្រួយបារម្ភខាងនយោបាយឬយោធានោះទេ។

ទាំងសហរដ្ឋអាមេរិកនិងប៉ូលិសអន្តរជាតិបានច្រានចោលគំនិតនៃការធ្វើសកម្មភាពលើដីកាលើកដំបូងរបស់អ៊ីរ៉ង់កាលពីខែមិថុនាដែលដីកានោះបានចេញពាក់ព័ន្ធការចោទប្រកាន់ពីបទឃាតកម្មនិងសកម្មភាពភេរវកម្ម។

ប៉ុន្មានថ្ងៃមុននោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយថា អ៊ីរ៉ង់នឹងមិនទុកឲ្យអ្នកសម្លាប់លោក Soleimani នៅម្នាក់ឯងទេ។ លោកបន្ថែមថា ប្រធានាធិបតីនិងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់គាត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ TRT World

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services