ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមាន កូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះផ្កាយរណប
ក្រសួងការបរទេសអាមេរិកបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង នឹងរំលោភលើទណ្ឌកម្មអន្តរជាតិដែលដាក់លើប្រទេសកូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងលាតត្រដាងថា លោក គីម ជុងអ៊ុន បានចុះទៅពិនិត្យទីតាំងមួយកន្លែង ដែលកំពុងផលិតយានអវកាស។
ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែឧសភា អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បាននិយាយថា ការបាញ់បង្ហោះនេះនឹងបំពានលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង ដែលសេចក្តីសម្រេចនោះ ក៏គ្របដណ្តប់លើគ្រាប់រ៉ុកកែតដែលប្រើប្រាស់សម្រាប់យានអវកាសផងដែរ។

លោក Patel និយាយថា “យើងសូមជំរុញឲ្យកូរ៉េខាងជើង កុំធ្វើសកម្មភាពដែលគំរាមកំហែងបន្ថែមទៀត ហើយសូមអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង ចូលរួមក្នុងផ្នែកទូត។ បើនិយាយពីសកម្មភាពវិញ ពិតណាស់ យើងមានវិធីជាច្រើនដែលអាចនាំកូរ៉េខាងជើង ឲ្យមកទទួលខុសត្រូវ”។
គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែរក្សាការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង និងបានគំរាមដាក់ទណ្ឌកម្មថ្មីក្នុងពេលកន្លងមក ជុំវិញការធ្វើតេស្តអាវុធ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងបានទទូចលើសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពយោធា ដោយលើកហេតុផលថា សព្វាវុធរបស់ខ្លួន រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែរផងដែរនោះ គឺសម្រាប់គោលបំណងការពារ ហើយបានលើកឡើងពីអ្វីដែលខ្លួនមើលឃើញថា ជាជំហរយោធាដ៏គឃ្លើនរបស់អាមេរិកនៅតាមព្រំដែនរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មិននឹកស្មានថា កូរ៉េខាងជើង កាន់តែអស្ចារ្យ នៅកន្លែងណាក៏អាចបាញ់មីស៊ីលបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


