Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែក្ដៅ! ចិនចោទអាមេរិកថាធ្វើឲ្យខូចស្ថិរភាព បន្ទាប់ពីនាវាពិឃាតទ័ពជើងទឹកបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

បានផុស

នៅ

ទីក្រុងប៉េកាំងបានរិះគន់សហរដ្ឋអាមេរិកចំពោះការធ្វើឲ្យអន្តរាយធ្ងន់ធ្ងរដល់ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីនាវាពិឃាតកងទ័ពជើងទឹកអាមេរិកមួយគ្រឿងបានបើកឆ្លងកាត់ដែនទឹកមួយនេះ ខណៈទីក្រុងវ៉ាស៊ីនតោនអះអាងថា នាវា USS Barry បាននិងកំពុងធ្វើដំណើរឆ្លងកាត់ជាទម្លាប់ទៅហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជន (PLA) បាននិយាយថា យោធាចិនបានតាមដាន និងឃ្លាំមើលនាវា USS Barry កាលពីថ្ងៃពុធ ។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា នាវាចម្បាំង USS Barry បានធ្វើដំណើរតាមទិសដៅភាគឦសានឆ្លងកាត់ច្រកសមុទ្រ ហើយស្ថានភាពគឺធម្មតា ។

ក្រុងតៃប៉ិនិយាយថា ថ្មីៗនេះក្រុងប៉េកាំងបានបង្កើនសកម្មភាពកងទ័ពអាកាសនៅជិតកោះតៃវ៉ាន់ ខណៈដែលប្រទេសចិនកាលពីថ្ងៃពុធបានថ្កោលទោសចំពោះរបាយការណ៍នៃការលក់អាវុធទំនើបថ្មីៗរបស់ក្រុងវ៉ាស៊ីនតោនទៅកាន់កោះនេះ ។

កាសែត People’s Daily ដែលគ្រប់គ្រងដោយរដ្ឋចិនបានសរសេរកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រជាជននៅតាមច្រកសមុទ្រមិនចង់ធ្វើសង្គ្រាមនោះទេ ប៉ុន្តែប្រសិនបើសង្គ្រាមផ្ទុះឡើងនោះអ្នកធ្វើខុសនឹងក្លាយជាក្រុមអបគមន៍” ។

សេចក្តីអត្ថាធិប្បាយនោះបានបន្ថែមថា ការប្រើប្រាស់កម្លាំងនឹងមិនផ្តោតលើជនរួមជាតិនៅតៃវ៉ាន់នោះទេ ប៉ុន្តែមានការជ្រៀតជ្រែករបស់កងកម្លាំងខាងក្រៅ និងចំនួនតិចតួចនៃក្រុមបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចុះទស្សនកិច្ចមូលដ្ឋានទ័ពសមុទ្រមួយនៅខេត្ត Guangdong ។ គាត់ត្រូវបានគេរាយការណ៍ថាកំពុងប្រាប់ទាហានថា “យើងត្រូវតែដាក់គំនិត និងកម្លាំងទាំងអស់របស់យើងដើម្បីត្រៀមសម្រាប់សង្គ្រាម ហើយរក្សាស្ថានភាពប្រុងប្រយ័ត្នខ្ពស់ផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម