Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម គ្រោងឈប់ឲ្យម៉ូតូចាស់ៗធ្វើចរាចរណ៍លើដងផ្លូវ

បានផុស

នៅ

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងដឹកជញ្ជូនធ្វើការជាមួយមូលដ្ឋាននានា ដើម្បីយកយានយន្តចាស់ៗដែលមិនត្រូវតាមស្តង់ដាចេញពីដងផ្លូវឈប់ឲ្យធ្វើចរាចរណ៍។

ការបញ្ចេញផ្សែងនិងសំឡេងឮពីម៉ូតូចាស់ៗ ត្រូវបានគេស្តីបន្ទោសថាជាមូលហេតុមួយនៃការបំពុលបរិយាកាសនិងហានិភ័យសុវត្ថិភាពនៅក្នុងទីក្រុងធំៗដូចជាទីក្រុង ហាណូយនិងហូជីមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីគណៈកម្មាធិការប្រជាជនក្រុងហាណូយបានបង្ហាញថា មានម៉ូតូជាង៥.៧លានគ្រឿងកំពុងប្រើប្រាស់នៅក្នុងទីក្រុងនេះ ដោយជិតពាក់កណ្តាលគឺជាម៉ូតូចាស់ដែលផលិតមុនឆ្នាំ២០០០។

មានរថយន្តជាង៧៣ម៉ឺនគ្រឿងនិងយានយន្តជាច្រើនគ្រឿងមកពីខេត្តផ្សេងៗ ដែលធ្វើដំណើរចូលមកក្នុងទីក្រុងនេះជាប្រចាំ ដោយបង្កឲ្យមានការបំពុលបរិស្ថានយ៉ាងខ្លាំង។

ម៉ូតូក៏មានចំណែកពី៨០ទៅ៩០ភាគរយនៃកាបូនម៉ូណូអុកស៊ីតនិងអ៊ីដ្រូកាបូនសរុប និង៥០ភាគរយនៃអុកស៊ីដអាសូតសរុប ដែលបញ្ចេញពីយានយន្តតាមដងផ្លូវទាំងអស់ផងដែរ។

យានយន្តចាស់ៗបានបញ្ចេញឧស្ម័នពុលច្រើនជាងកម្រិតយានយន្តដែលថែរក្សាទុកជាប្រចាំ។

ការបំពុលទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃបរិយាកាសខ្យល់ក្នុងទីក្រុងនិង ប៉ះពាល់ផ្ទាល់ដល់សុខភាពមនុស្ស។

កាលពីឆ្នាំ២០១០ អតីតនាយករដ្ឋមន្រ្តី Nguyen Tan Dung បានចេញគម្រោងមួយដើម្បីគ្រប់គ្រងការបំភាយចេញពីម៉ូតូនៅតាមទីក្រុងនានាទូទាំងប្រទេស។

ចាប់ពីខែកញ្ញាឆ្នាំ២០២០ ទីក្រុងហាណូយក៏បានអនុវត្តគម្រោងសាកល្បងមួយលើការវាស់វែងការបំភាយឧស្ម័នផងដែរ។

ក្រោមកម្មវិធីនេះ ម្ចាស់ម៉ូតូមានអាយុលើសពី១៨ឆ្នាំដែលមិនបំពេញតាមស្តង់ដានៃការបំភាយ អាចដាក់ពាក្យសុំប្រាក់ពី២ទៅ៤លានដុងដើម្បីទិញយានយន្តថ្មី។

ថវិកានេះនឹងត្រូវផ្តល់ដោយសមាគមអ្នកផលិតម៉ូតូវៀតណាម។

ប៉ុន្តែរហូតមកដល់ពេលនេះ កម្មវិធីនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ ព្រោះវិធានការបែបនេះតម្រូវឲ្យមានការចំណាយសង្គមនិងនីតិវិធីរដ្ឋបាលមួយចំនួនដែលមិនត្រូវបានបញ្ជាក់នៅក្នុងច្បាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Vietnam Plus

ចុចអាន៖ បុរសវៀតណាមត្រូវរថយន្តបុកស្លាប់ អូសសពចម្ងាយ ៦០គីឡូម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៧ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៩ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៩ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម