Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩៨ ករណី និងស្លាប់ម្នាក់

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៩៨ ករណី និងមានអ្នកស្លាប់ម្នាក់ ។

ជំនួយការអ្នកនាំពាក្យ CCSA គឺលោកវេជ្ជបណ្ឌិត Panprapa Yongtrakul បាននិយាយថា ក្នុងចំណោមករណីថ្មីចំនួន ១៩៨ ក្នុងនោះ ៦៩ ករណីគឺជាការធ្វើតេស្តធម្មតា ខណៈ ១១១ ករណីត្រូវបានរកឃើញដោយការធ្វើតេស្តសកម្ម និង ១៨ ករណីទៀតគឺអ្នកធ្វើចត្តាឡីស័ក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣,៣០២ ករណី និងមានអ្នកស្លាប់ ៧២ នាក់ ខណៈមានអ្នកជាសះស្បើយ ១០,៤៤៦ នាក់ ។

ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២៨ ក្នុងបញ្ជីករណីឆ្លងលើពិភពលោក ។ សហរដ្ឋអាមេរិកឈរនៅតែឈរលើកំពូលតារាងដោយមានករណីឆ្លង ២៥.៣៩ លាននាក់ បន្ទាប់មកគឺប្រទេសឥណ្ឌា ១០.៦៤ លាននាក់, ប្រេស៊ីល ៨.៧៥ លាននាក់, រុស្ស៊ី ៣.៦៧ លាននាក់ និងចក្រភពអង់គ្លេស ៣.៥៨ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ លោក ប្រាយុទ្ធ ព្រមានដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ

ចុចអាន ៖ សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម