ព័ត៌មានអន្ដរជាតិ
សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ
សមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) កំពុងទទូចដល់រដ្ឋាភិបាលឲ្យលុបចោលការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃសម្រាប់ការមកដល់របស់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងនៅត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះ ។ ប្រធានក្រុមហ៊ុន ATTA គឺលោក Vichit Prakobgosol បាននិយាយថា ៣០ ភាគរយនៃក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកចំនួន ១០,០០០ ត្រូវបិទទ្វារទាំងស្រុង ដោយសារការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីជំងឺរាតត្បាត ។
លោកបន្ថែមថា ៥០ ភាគរយទៀតបានបិទជាបណ្តោះអាសន្នចាប់តាំងពីប្រទេសថៃបានបិទព្រំដែនរបស់ខ្លួន ហើយមានតែ ២០ ភាគរយប៉ុណ្ណោះនៃក្រុមហ៊ុនទេសចរណ៍ដែលកំពុងធ្វើដំណើរការ ។ លោក Vichit និយាយថា ដើម្បីជួយក្រុមហ៊ុនទេសចរណ៍ រដ្ឋាភិបាលត្រូវតែផ្តោតលើការគ្រប់គ្រងរលកទី ២ នៃការឆ្លងជំងឺកូវីដ ១៩ ឲ្យបាននៅខែក្រោយ និងធ្វើយ៉ាងណាឲ្យករណីឆ្លងធ្លាក់ចុះមកត្រឹមខ្ទង់ដប់ ។

លោក Vichit បាននិយាយថា “ប្រសិនបើចំនួននៃការឆ្លងបានថយចុះពីរាប់រយមកខ្ទង់ដប់ វាគួរតែបង្កើតការជឿទុកចិត្ត និងបរិយាកាសទេសចរណ៍ល្អប្រសើរ ។ វាត្រូវបានគេជឿជាក់ថានៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១ នឹងមានភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសនេះកាន់តែច្រើន ហើយវិស័យទេសចរណ៍នឹងងើបឡើងវិញជាង ៨០ ភាគរយក្នុងឆ្នាំ ២០២២ ខណៈបញ្ហានេះនឹងដោះស្រាយសេដ្ឋកិច្ចដែលកំពុងមានការលំបាករបស់ប្រទេសនេះជាបណ្តើរៗ ។
លោក Vichit បន្តថា ជាមួយនឹងកម្មវិធីចាក់វ៉ាក់សាំងដែលកំពុងដំណើរការនៅក្នុងប្រទេសជាច្រើននៅលើពិភពលោករួមទាំងប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ដែលជាទីផ្សារទេសចរណ៍របស់ប្រទេសថៃ អ្នកទេសចរដែលបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងកូវីដគួរតែត្រូវបានរួចផុតពីការធ្វើចត្តាឡីស័កនៅពេលពួកគេចូលមកប្រទេសថៃ ។

លោកបញ្ជាក់ថា “ប្រជាជនប្រហែលជាង ១ ពាន់លាននាក់នៅជុំវិញពិភពលោកនឹងបានទទួលការចាក់វ៉ាក់សាំងកូវីដចំនួន ២ ដូសនៅចុងឆ្នាំនេះ ហើយមនុស្សជាច្រើនចង់ធ្វើដំណើរទៅបរទេសយ៉ាងខ្លាំង បន្ទាប់ពីបានជាប់នៅផ្ទះរបស់ពួកគេអស់រយៈពេលជាងមួយឆ្នាំ ។ ដូច្នេះយើងចង់ឲ្យរដ្ឋាភិបាលចាត់វិធានការដើម្បីជួយសម្រួល និងទាក់ទាញឲ្យក្រុមមនុស្សធ្វើដំណើរក្នុងប្រទេសថៃដោយគ្មានការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ” ។
លោកបន្ថែមថា ការដាក់ឲ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដលើកដំបូងដែលនឹងមកដល់ប្រទេសថៃនៅខែក្រោយនេះអាចនឹងជួយកាត់បន្ថយការព្រួយបារម្ភក្នុងចំណោមប្រជាជនថៃ ។ លើសពីនេះទៅទៀតការប្រកាសអំពីការមកដល់នៃការចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសថៃគិតត្រឹមខែកុម្ភៈអាចបណ្តាលឲ្យការព្រួយបារម្ភតិចតួចប៉ុណ្ណោះក្នុងចំណោមប្រជាជនថៃ នៅពេលស្វាគមន៍ភ្ញៀវទេសចរបរទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ បិទផ្សារមួយទៀតនៅថៃ ក្រោយទារកអាយុ ៣ ខែ និងអ្នកលក់តេស្តវិជ្ជមានកូវីដ
ចុចអាន ៖ អគារប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃត្រូវបិទទ្វារ ក្រោយបុគ្គលិកឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


