Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ៨១៩ ករណី និងស្លាប់ម្នាក់ ខណៈឆ្លងក្នុងស្រុក ៨០៨ ករណី

បានផុស

នៅ

នៅថ្ងៃពុធនេះរដ្ឋាភិបាលថៃបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨១៩ ករណី និងអ្នកស្លាប់ម្នាក់ ខណៈករណីឆ្លងក្នុងស្រុកមានរហូតទៅដល់ ៨០៨ ករណី និងករណីនាំចូលចំនួន ១១ ករណី ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា អ្នកស្លាប់ចុងក្រោយនេះគឺជាបុរសជនជាតិថៃអាយុ ៥៦ ឆ្នាំរស់នៅក្នុងខេត្ត សាមុត សាខន ដែលធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាល ហើយកំពុងសម្រាកព្យាបាលលើគ្រែពេទ្យរួមជាមួយនឹងការដាក់បំពង់ជំនួយការដកដង្ហើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈដែលស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ គាត់បានទទួលមរណភាពនៅម៉ោងប្រហែល ១០ យប់ថ្ងៃអង្គារ ។

ក្នុងចំណោមករណីថ្មីចំនួន ៨១៩ ករណីថ្មីក្នុងនោះ ៧១៦ ជាករណីសកម្មដែលត្រូវបានរកឃើញនៅក្នុងសហគមន៍ ហើយ ៩២ ករណីត្រូវបានរកឃើញលើអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ទន្ទឹមនោះករណីសកម្មចំនួន ៧១៦ ករណីគឺមាន ៧១៤ ករណីនៅក្នុងខេត្តសាមុតសាខន ខណៈ ២ នាក់ទៀតនៅខេត្តរ៉ាក់យ៉ង និងខេត្តសាមុតប្រាកាន ។ ចំណែក ៩២ ករណីដែលត្រូវបានរកឃើញលើអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យរួមមាន ៧៨ នាក់នៅខេត្តសាមុតសាខន និង ៦ ករណីនៅក្រុងបាងកក ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ កើនឡើងដល់ ១៥,៤៦៥ ករណី ។ ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន ១១,០៥៤ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post / The Nation

ចុចអាន ៖ ថៃកំណត់ថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ

ចុចអាន ៖ លោក ប្រាយុទ្ធ ព្រមានដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម