ព័ត៌មានអន្ដរជាតិ
ថៃកំណត់ថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ
ប្រទេសថៃគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួនចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈដោយចាប់ផ្តើមពីបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខ ។ នេះបើយោងតាមក្រសួងសុខាភិបាល ។
រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃសុខភាពសាធារណៈលោក Kiattiphum Wongrajit បាននិយាយនៅថ្ងៃចន្ទនេះថា ដោយសារភាពអាចទទួលបាននូវវ៉ាក់សាំងនៅតែមានកម្រិតក្រុមគោលដៅដែលមានហានិភ័យខ្ពស់នៃការឆ្លងនឹងត្រូវចាក់ក្នុងអំឡុងពេលដំណាក់កាលដំបូងក្នុងចំណោមផែនការចាក់វ៉ាក់សាំងបីដំណាក់កាល ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីសប្តាហ៍មុនបានអនុម័តវ៉ាក់សាំងក្រុមហ៊ុន AstraZeneca Plc សម្រាប់ការប្រើប្រាស់បន្ទាន់ ហើយត្រូវបានគេរំពឹងថានឹងទទួលបានចំនួន ៥ ម៉ឺនដូសនៅខែក្រោយពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអ៊ែតមួយនេះ ។ ប្រទេសថៃក៏នឹងទទួលបាននូវវ៉ាក់សាំងចំនួន ២០០,០០០ ដូសពីក្រុមហ៊ុនចិន Sinovac Biotech Ltd. ផងដែរ ។
ទន្ទឹមនោះរដ្ឋាភិបាលថៃមានគោលបំណងប្រមូលផ្ដុំប្រជាជនយ៉ាងតិច ៥០ ភាគរយមុនដំណាច់ឆ្នាំ ២០២១ ហើយនេះជាព័ត៌មានលំអិតផ្សេងទៀតនៃយុទ្ធនាការចាក់វ៉ាក់សាំង ៖
- នៅដំណាក់កាលទី ២ ចាប់ពីខែឧសភាដល់ខែធ្នូ កម្មវិធីចាក់វ៉ាក់សាំងនឹងត្រូវបានពង្រីកដល់គ្រប់តំបន់ទាំងអស់
- នៅដំណាក់កាលចុងក្រោយ ចាប់ពីខែមករាឆ្នាំ ២០២២ តទៅនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចែកចាយដល់ប្រជាជនដើម្បីបង្កើតភាពស៊ាំរបស់ពួកគេ
គួររម្លឹកថា លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលធ្លាប់បាននិយាយថា វ៉ាក់សាំងនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ហើយនឹងមិនត្រូវបានបង្ខំប្រជាជនណាមួយឡើយ ។
បន្ថែមពីនេះរដ្ឋាភិបាលនឹងដាក់ចេញនូវវេទិកាមួយដែលមានឈ្មោះថា “Mor Prom” ឬ “ការត្រៀមខ្លួនរបស់គ្រូពេទ្យ” ដើម្បីសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំង ហើយអ្នកប្រើប្រាស់កម្មវិធីនេះអាចធ្វើការណាត់ជួបសម្រាប់ការចាក់ថ្នាំបង្ការរោគ ហើយអាជ្ញាធរសុខាភិបាលក៏អាចតាមដានរាល់ផលប៉ះពាល់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ លោក ប្រាយុទ្ធ បញ្ជាក់ថា ប្រជាជនថៃ ពាក់កណ្តាលនឹងទទួលបានវ៉ាក់សាំងកូវីដដោយឥតគិតថ្លៃ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ