Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមបិទរោងចក្រមួយ ជាប់កម្មករជាង២,០០០នាក់ បន្ទាប់ពីផ្ទុះចង្កោមឆ្លងកូវីដក្នុងនោះ

បានផុស

នៅ

រោងចក្រមួយក្នុងខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាមត្រូវបានបិទបន្ទាប់ពីចង្កោមចម្លងជំងឺកូវីដ១៩ត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យកម្មករជាង២,០០០នាក់ត្រូវជាប់នៅខាងក្នុងរោងចក្រនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Vietnam Poyun Electronics Co. , Ltd ដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្ម Cong Hoa ក្នុងទីក្រុង Chi Linh នៃខេត្ត Hai Duong បានចាប់ផ្តើមបិទចាប់ពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍មក។

កម្មករជាង២,០០០នាក់របស់ក្រុមហ៊ុន បានទៅធ្វើការនៅព្រឹកថ្ងៃនោះ។

បន្ទាប់ពីការបិទ ពួកគេមិនអាចចេញពីរោងចក្របានទេហើយត្រូវការមិត្តភក្តិនិងសមាជិកគ្រួសាររបស់ពួកគេដើម្បីផ្គត់ផ្គង់ស្បៀងអាហារ ភួយនិងរបស់របរចាំបាច់ផ្សេងទៀត។

យោងតាមគណៈកម្មាធិការប្រជាជនក្នុងតំបន់បានឲ្យដឹងថា ក្រៅពីក្រុមហ៊ុន Vietnam Poyun Electronics, ភូមិ Kim Dien ក្នុងឃុំ Hung Dao នៃទីក្រុង Chi Linh ដែលជាកន្លែងអ្នកជំងឺកូវីដស្នាក់នៅ ក៏ត្រូវបានបិទផងដែរ។

អាជ្ញាធរក៏នឹងប្រមូលសំណាកពីកម្មករទាំងអស់នៅឯឧទ្យានឧស្សាហកម្ម Cong Hoa និងប្រជាជននៅក្នុងភូមិ Kim Dien ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ ប្រទេសវៀតណាមមានករណីឆ្លងកូវីដសរុប ១,៦៥៧ករណី ស្លាប់៣៥នាក់និងជាសះស្បើយ១,៤៤៨នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមញាប់ដៃញាប់ជើងបង្កើតមន្ទីរពេទ្យ ៣ បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម