Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យមីយ៉ាន់ម៉ាគំរាមឈប់ធ្វើការទោះកូវីដកំពុងផ្ទុះខ្លាំង

បានផុស

នៅ

ជាសារប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃចន្ទទី០១ខែកុម្ភៈ ប្រយោគមួយឃ្លា “មេដឹកនាំផ្តាច់ការត្រូវតែដួលរលំ” ត្រូវបានសរសេរនៅខាងខ្នងនៃឈុតរបស់វេជ្ជបណ្ឌិតមីយ៉ាន់ម៉ាម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូពេទ្យដទៃទៀតនៅក្នុងមន្ទីរពេទ្យរដ្ឋយ៉ាងតិច២០ បានប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការប្រឆាំងនឹងក្រុមឧត្តមសេនីយ៍ដែលបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃចន្ទនិងការរារាំងដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។

ក្រុមវេជ្ជបណ្ឌិតបានគំរាមឈប់ធ្វើការងារ ថ្វីបើការឆ្លងមេរោគកូរ៉ូណានៅតែបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសដែលមានប្រជាជនចំនួន៥៤លាននាក់មួយនេះក៏ដោយ។

វេជ្ជបណ្ឌិត Myo Thet Oo ដែលចូលរួមក្នុងយុទ្ធនាការនេះបាននិយាយប្រាប់រ៉យទ័រពីទីប្រជុំជន Lashio ភាគឦសានថា “យើងមិនអាចទទួលយកមេដឹកនាំផ្តាច់ការ និងរដ្ឋាភិបាលដែលមិនត្រូវបានជ្រើសរើសបានទេ។ ពួកគេអាចចាប់ខ្លួនយើងគ្រប់ពេល។ យើងបានសម្រេចចិត្តប្រឈមមុខនឹងរឿងនេះ យើងទាំងអស់គ្នាបានសម្រេចចិត្តមិនទៅមន្ទីរពេទ្យទេ”។

ទោះបីជាយ៉ាងណាក៏ដោយ រ៉យទ័រមិនអាចទាក់ទងរដ្ឋាភិបាលកងទ័ពថ្មីរបស់មីយ៉ាន់ម៉ាដើម្បីសុំការអត្ថាធិប្បាយអំពីការធ្វើពហិការរបស់គ្រូពេទ្យ និងសញ្ញានៃការប្រឆាំងកាន់តែខ្លាំងឡើងបានទេ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨:៣០នាទីព្រឹកថ្ងៃពុធនេះ ប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងជំងឺកូវីដ១៩សរុប១៤០,៣៥៤ករណី ស្លាប់៣,១៣៨និងជាសះស្បើយ១២៥,៣២៤៕

ប្រែសម្រួលដោយ៖ CNA 

ចុចអាន៖ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ ចេញមកធ្វើបាតុកម្មគាំទ្រកងទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម