រកឃើញអ្នកស្លាប់១៤នាក់ហើយ ក្នុងហេតុការណ៍ដ៏រន្ធត់នៅ ឥណ្ឌា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រកឃើញអ្នកស្លាប់១៤នាក់ហើយ ក្នុងហេតុការណ៍ដ៏រន្ធត់នៅ ឥណ្ឌា

Published

on

មនុស្ស១៤នាក់បានស្លាប់និង១៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីផ្ទាំងទឹកកកនៃភ្នំហិមាល័យបានបាក់ចូលក្នុងទន្លេហើយបង្កជាទឹកជំនន់ដ៏ធំមួយនៅភាគខាងជើងប្រទេសឥណ្ឌា។

ទឹកជំនន់បានជន់លិចទំនប់និងហូរកាត់ជ្រលងភ្នំក្នុងរដ្ឋ Uttarakhand។

អ្នកបាត់ខ្លួនភាគច្រើនត្រូវបានគេជឿថាជា កម្មករមកពីរោងចក្រវារីអគ្គិសនីចំនួន២នៅក្នុងតំបន់។

កងទ័ព ទាហានឆត្រយោងរាប់រយនាក់និងឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូនទៅកាន់តំបន់នេះដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ក្រុមអ្នកជំនាញកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ បើទោះបីជាមិនទាន់ដឹងច្បាស់ថាតើអ្វីអាចបណ្តាលឲ្យផ្ទាំងទឹកកកបាក់ក៏ដោយ។

ក្រុមមន្រ្តីបាននិយាយថា គិតត្រឹមពេលនេះ មនុស្សចំនួន២៥នាក់ត្រូវបានជួយសង្គ្រោះហើយ។

ប៉ូលិសរដ្ឋ Uttarakhand បាននិយាយថា ការបាក់ផ្ទាំងទឹកកកនេះបានកើតឡើងនៅម៉ោងប្រហែល១១និង០០នាទី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC 

ចុចអាន៖ បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services