Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត មេទ័ពមីយ៉ាន់ម៉ា ចេញមុខបញ្ជាក់ច្បាស់ៗជាលើកដំបូងបន្ទាប់ពីរដ្ឋប្រហារ

បានផុស

នៅ

មេដឹកនាំរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងដោយព្យាយាមបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនស្របពេលមានបាតុកម្មទ្រង់ទ្រាយធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Min Aung Hlaing បាននិយាយថា ការបោះឆ្នោតកាលពីខែវិច្ឆិកាដែលឈ្នះភ្លូកទឹកភ្លូកដីដោយគណបក្សរបស់លោកស្រី ស៊ូជី គឺមិនយុត្តិធម៌ទេ។

សុន្ទរកថារបស់ឧត្តមសេនីយ៍ Min Aung Hlaing បានផ្តោតសំខាន់លើហេតុផលនៃការធ្វើរដ្ឋប្រហារ និងមិនសូវផ្តោតលើការគំរាមកំហែងដល់ក្រុមបាតុករទេ។

លោកនិយាយថា គណៈកម្មការរៀបចំការបោះឆ្នោត បានខកខានក្នុងការស៊ើបអង្កេតអំពីភាពមិនប្រក្រតីទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយមិនបានអនុញ្ញាតឲ្យមានយុទ្ធនាការឃោសនាបោះឆ្នោតដោយយុត្តិធម៌ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មការនេះនិយាយថា មិនមានភ័ស្តុតាងណាមួយ គាំទ្រការអះអាងនៃអំពីការក្លែងបន្លំនេះទេ។

ស្របពេលជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ Min Aung Hlaing បានសន្យាថា នឹងមានបោះឆ្នោតថ្មីហើយនឹងប្រគល់អំណាចដល់អ្នកឈ្នះ។ គណៈកម្មការបោះឆ្នោតដែលធ្វើកំណែទម្រង់ថ្មីមួយ នឹងត្រួតពិនិត្យការបោះឆ្នោតនោះ។

លោកក៏បាននិយាយផងដែរថា ការគ្រប់គ្រងរបស់លោកនឹងខុសពីអ្វីដែលជាការក្តោបក្តាប់អំណាចយោធារយៈពេល៤៩ឆ្នាំ ដែលគេមើលឃើញមានការបង្ក្រាបយ៉ាងឃោរឃៅក្នុងឆ្នាំ១៩៨៨និង២០០៧។

លោកក៏បានប្រាប់ពលរដ្ឋផងដែរឲ្យទទួលស្គាល់ការពិត ហើយកុំធ្វើតាមអារម្មណ៍ខ្លួនឯង។

លោកឧត្តមសេនីយ៍មិនបានគំរាមដោយផ្ទាល់ដល់អ្នកតវ៉ាទេ ដោយគ្រាន់តែនិយាយថា គ្មាននរណាម្នាក់នៅពីលើច្បាប់ឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តំបន់មួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ប្រកាសច្បាប់អាជ្ញាសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤៦ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៥៨ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម