ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ធ្វើសមយុទ្ធបាញ់អាវុធនុយក្លេអ៊ែរ គំរាមលោកខាងលិចកុំឲ្យលូកដៃចូលជ្រៅក្នុងសង្គ្រាមនៅ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសចាប់ផ្តើមធ្វើសមយុទ្ធត្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដើម្បីបង្ហាញពីសាច់ដុំនៃកងកម្លាំងរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងការសម្លុតគំរាម ឬការបង្កហេតុពីសំណាក់លោកខាងលិខ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ។

សមយុទ្ធនេះធ្វើឡើងនៅតំបន់ព្រំដែនភូមិភាគខាងត្បូង រួមទាំងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ខណៈក្នុងសមយុទ្ធនោះទៀតសោត កងទ័ពមួយចំនួនបានហ្វឹកហាត់ប្រើប្រាស់ទាំងប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Iskander រួមទាំងមីស៊ីល Kinzhal បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យធ្វើសមយុទ្ធជា ៣ ដំណាក់កាល ហើយលោកក៏បានអញ្ជើញប្រធានាធិបតីបេឡារុស Alexander Lukashenko ឲ្យមកចូលរួមក្នុងសមយុទ្ធដំណាក់កាលទី២ ដោយសារតែរុស្ស៊ីក៏បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរមួយចំនួនរួចទៅហើយនៅលើទឹកដីបេឡារុស ។
ចំណែកអ្នកវិភាគនុយក្លេអ៊ែរបានមើលឃើញថា សមយុទ្ធនេះគឺជាសញ្ញាព្រមានរបស់លោក ពូទីន ដើម្បីរារាំងលោកខាងលិចពីការលូកដៃចូលកាន់តែជ្រៅទៅក្នុងភ្លើងសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចបានផ្តល់អាវុធ និងការស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។

ទន្ទឹមនោះ សមយុទ្ធត្រាប់ការបាញ់សាកល្បងនុយក្លេអ៊ែរនៅពេលនេះគឺដើម្បីឆ្លើយតប ក៏ដូចជាធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រដ្ឋរុស្ស៊ីដោយគ្មានលក្ខខណ្ឌ ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងរបស់មន្ត្រីបស្ចិមប្រទេសទាំងអស់ដែលប្រឆាំងនឹងរុស្ស៊ី ។
ជាក់ស្ដែង ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៦ ខែឧសភាថា សមយុទ្ធនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលបានស្នើឲ្យបញ្ជូនទាហានអឺរ៉ុបទៅកាន់អ៊ុយក្រែន ។ ក្រសួងថែមទាំងចង្អុលចំទៅរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron បន្ទាប់ពីហារមាត់និយាយថា ទាហានអ៊ុយក្រែនអាចប្រើអាវុធរបស់អង់គ្លេសដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីបាន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ្នកជំនាញ ចិន បញ្ជាក់ប្រាប់ពីអត្ថន័យនៃជំនួបកំពូល ស៊ី-ពូទីន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


